TNAOT News
· ម្សិលមិញ
ថៃបាញ់ផ្លោង និងផ្សែងពុលចូលមកក្នុងទឹកដីកម្ពុជា បំពុលបរិស្ថាន និងជីវិតមនុស្ស ដែលបង្កជាអំពើឧក្រិដ្ឋកម្មបរិស្ថាន
#NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
1810

ការឈ្លានពានមកលើទឹកដីកម្ពុជាទាំងកំរោល ដោយបានទម្លាក់គ្រប់បែក បាញ់ផ្លោង និងបាញ់ផ្សែងពុលចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវបានមើលឃើញថាផ្ទុយនឹងច្បាប់អន្តរជាតិ ថែមទាំងបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលចាត់ទុបានថាជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការអញ្ជើញធ្វើបាឋកថា ស្តីពី«ការដឹកនាំនិងគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា» នៅរាជបណ្ឌិតសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សិស្ស និស្សិត នៃរាជបណ្ឌិតសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល សហភាសហព័ន្ធយុវជនកម្ពុជា និងយុវជនកម្ពុជាជាច្រើនផ្សេងទៀត។ 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាទង្វើឈ្លានពាន មិនត្រឹមតែបង្កឱ្យមនុស្សស្លាប់ និងរបួស ថែមទាំងបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងបានរំលោភច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស។ « បរិស្ថានជាជីវិត មិនគោរពបរិស្ថាន គឺមិនគោរពជីវិត។ មិនគោរពជីវិត គឺបំពានសិទ្ធិមនុស្ស សិទ្ធិនៃការរស់រានមានជីវិត។» 
ក្នុងអំឡុងពេលមានការឈ្លានពានមកលើទឹកដីកម្ពុជា ក្រសួងបរិស្ថានបានចាត់បញ្ជូនក្រុមការងារមន្រ្តីជំនាញចំនួន១៤ក្រុម សរុបចំនួន៦០នាក់ ដើម្បីចុះអង្កេតតាមដាន ការបំពុលបរិស្ថាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមណ្ឌលជនភៀសសឹក មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត ភាគីពាក់ព័ន្ធជំរុញសកម្មភាពដើម្បីឱ្យមានស្អាត នៅតាមមណ្ឌលសុវត្ថិភាពទាំងអស់ ជាពិសេសរៀបចំឱ្យមានការទុកដាក់សំរាម សម្អាតអនាម័យបរិស្ថាន ទប់ស្កាត់ការដុតសំរាម ដុតប្លាស្ទិក ដែលបង្កឱ្យមានការបំពុលខ្យល់។ 
ជាមួយគ្នានេះមន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះអង្កេតតាមដានលើគុណភាពទឹក និងគុណភាពខ្យល់ នៅតាមទីតាំងជាច្រើនទាំងក្នុង និងក្រៅមណ្ឌលសុវត្ថិភាពជនភៀសសឹក និងយកសំណាកទឹក សំណាកខ្យល់ និងសារធាតុគីមីពុល មកវិភាគនៅមន្ទីរពិសោធន័ក្រសួងបរិស្ថានបន្ថែមទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោកជំទាវ ហាក់ ដាណា ស្នើរឲ្យអ្នកលេងបណ្ដាញសង្គមបញ្ឈប់សកម្មភាពជេរស្អប់ប្រទេសផ្សេងៗដែលពាក់ព័ន្ធនឹងថៃ
អបអរសាទរ រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសដាក់បញ្ចូលជាទីក្រុងទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០២៦
តើអ្វីដែលបណ្ដាលឱ្យកើតជំងឺកញ្ជ្រឹល?
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
យោបល់ទាំងអស់ (0)