TNAOT News
· ម្សិលមិញ
តារាចម្រៀង ចេន លើកឡើងចំៗពីប្រជាជនខ្មែរស្រលាញ់សន្តិភាព ចំណែកប្រជាជនថៃញុះញង់មេដឹកនាំឲ្យលួចដីគេ
#តារាចម្រៀង# #Social Life# #កម្សាន្ត# #ចេន# #តារាខ្មែរ#
2048
តារាចម្រៀងសម្លេងស្រទន់ លោក ចេន បានបង្ហោះសំណេរប្រៀបធៀបរវាងប្រជាជនខ្មែរ និងប្រជាជនថៃ ដែលរស់នៅធ្វើការចំណាក់ស្រុកមានភាពខុសគ្នា ខណៈប្រទេសកម្ពុជាជនជាតិថៃរស់នៅធ្វើការដោយក្តីរីករាយគ្មានភាពផិតភ័យ ខុសពីបងប្អូនខ្មែរយើងរស់នៅប្រទេសថៃ រងការភ័យខ្លាច គេវាយធ្វើបាបរាល់ថ្ងៃ បន្ថែមពីនេះតារាចម្រៀងប្រុសរូបនេះក៏បានលើកឡើងថាប្រជាជនថៃញុះញង់មេដឹកនាំឲ្យលួចដីគេ។
នេះបើយោងតាមសំណេររបស់ លោក ចេន បានរៀបរាប់បែបនេះថា៖ «ជនជាតិថៃរស់នៅលើទឹកដីខ្មែរយូរគេស្គាល់ពីចិត្តគំនិតបងប្អូនខ្មែរយើងច្បាស់ណាស់រឿងទឹកចិត្ត គេប្រកបអាជីវកម្មនៅខ្មែរដោយក្តីរីករាយស្រលាញ់រ៉ាប់អានខ្មែរដោយគ្មានភាពផិតភ័យ ខុសពីបងប្អូនខ្មែរយើងរស់នៅប្រទេសវា ភ័យខ្លាចវាវ៉ៃធ្វើបាបរាល់ថ្ងៃចឹងទេ ពួកគេតែងតែនិយាយក្នុងនាមខ្លួនជាជនជាតិថៃម្នាក់ដែរថា ថៃចុះផ្សាយតែពត៌មានឆ្កួតអាញ៉េអាញ៉ៃបោកប្រាស់តែគ្នាឯង ដ៏ពេលគេជាជនជាតិថៃដូចគ្នាដែរតែគេនិយាយការពិត តាំងចេញចរឹកកង្កែបក្នុងអណ្តូងមកហើយ ដេញគេអោយនៅខ្មែរទៅមិនបាច់មកវិញទេ ,ថាគេក្បត់ជាតិ,ថាគេល្ងង់ឃ្លៅ… ប្រទេសគេប្រជាជនគេស្រលាញ់សន្តិភាព ប្រទេសអាចោរសៀមវានេះ ប្រជាជនញុះញង់មេដឹកនាំវាអោយលួចដីគេ អាណាលួចអត់បានអត់ន័យលែងមានប្រយោជន៍សម្រាប់វា សង្គ្រាមមិនចេះចប់ព្រោះ ពួកវាមិនទទួលយកការពិត ហើយធ្វើមនុស្សបើមិនទទួលស្គាល់ការពិតមិចគេហៅមនុស្ស រស់ដកដង្ហើមចោលចាំថ្ងៃស្លាប់ហ្នឹង… គ្មានថ្ងៃរីកចម្រើន»៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)