TNAOT News
· 16ម៉ោងមុន
តារាសម្ដែងស្រី នី មុន្នីនាថ បន្តឆន្ទៈដឹកនាំសកម្មភាពដើរថ្នើរជើងដោយជើងទទេរដើម្បីទាមទារសន្តិភាព
#Social Life# #នី មុន្នីនាថ# #កម្សាន្ត# #ការដើរ# #តារាខ្មែរ#
1870
សកម្មភាពដើរថ្នើរជើងដោយជើងទទេរដើម្បីទាមទារសន្តិភាព នៅលើទឹកដីខេត្តសៀមរាប របស់ តារាសម្ដែងស្រី នី មុន្នីនាថ ហាក់ទទួលបានការចាប់អារម្មណ៍ពីមហាជនឡើងវិញ ខណៈកន្លងមកត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនការមិនយល់ស្រប ព្រមទាំងវាយប្រហារស្នើរឲ្យតារាស្រីរូបនេះផ្លាស់ប្ដូរគំនិតបញ្ឈប់សកម្មភាពដើរដើម្បីប្រមូលកម្លាំងរៀបចំស្បៀងជូនបងប្អូនភៀសសឹក និងវិរៈកងទ័ពវិញ។
យ៉ាងណាមិញ កញ្ញា នី មុន្នីនាថ នៅតែបន្តឆន្ទៈមិនបោះបង់ “ការដើរដោយជើងទទេរដើម្បីសន្តិភាព” គឺជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យខ្លាំងទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាប ថាកម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស។
សូមបញ្ជាក់ផងដែលថា “ការដើរដោយជើងទទេរដើម្បីសន្តិភាព”ធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ចាប់ផ្តើមវេលាម៉ោង ៧:០០ល្ងាច ដល់៨:២០យប់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសាធារណៈក្នុងក្រុងសៀមរាប ចម្ងាយប្រហែលជាង ៥គីឡូម៉ែត្រ ក្នុងនោះមានអ្នកចូលរួមប្រហែល ១,០០០ នាក់ ចំពោះអ្នកចូលរួមត្រូវប្រើសម្លៀកបំពាក់បែប សាមញ្ញ សុភាពរាបសា ដើរដោយជើងទទេ កាន់ភ្លើងទៀនម្នាក់មួយ តាមរយៈភាពទាបខ្លួន ភ្លើងទៀននៃក្តីសង្ឃឹម និងការចូលរួបរួមគ្នា កម្ពុជាបញ្ជូនសារដ៏ច្បាស់ទៅកាន់ពិភពលោកថា៖- កម្ពុជាត្រូវការសន្តិភាព- ពិភពលោកត្រូវការសន្តិភាព- មនុស្សជាតិត្រូវការសន្តិភាព ផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)