TNAOT News
· 20ម៉ោងមុន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានគោរនូវស្តង់ដារសុវត្ថិភាព ដើម្បីការពារខ្លួនពេលចុះយកព័ត៌មាននៅតំបន់ព្រំដែន
#រដ្ឋមន្ត្រី# #ក្រសួងព័ត៌មាន# #NEW NEWS# #ឯកឧត្តម នេត្រ ភក្ត្រា# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម#
1797
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា អំពាវនាវអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ឲ្យប្រកាន់ភ្ជាប់នូវសុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុត ក្រោយសង្កេតឃើញ អ្នកសារព័ត៌មានមួយចំនួនមិនទាន់បំពេញនិយាមស្តង់ដារសុវត្ថិភាពនេះនៅឡើយ ខណៈអ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួនពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជាពាក់អាវកាក់ និងមួកមានសញ្ញា«សារព័ត៌មាន»ឬ«PRESS»។
ឯកឧត្តម បានលើកទឹកចិត្ត និងជំរុញអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិធានការនេះ។ ករណីអ្នកសារព័ត៌មានត្រូវការអាវកាក់«សារព័ត៌មាន» អាចទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន។ ជាក់ស្តែង កន្លងមកមានអ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារៈមួយចំនួនដែលស្រដៀងនឹងឯកសណ្ឋាន និងសម្ភារៈកងទ័ព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថាជាកងទ័ព។
ហេតុនេះដើម្បីបញ្ជៀសនូវរាល់ហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមនឹងប្រជាពលរដ្ឋ ដូច្នេះគួរចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារៈដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់នូវ ឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យមានការជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិសង្គ្រាមព្រំដែនកម្ពុជា-ថៃ
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បារម្ភផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ ដែលចោទប្រកាន់ថាពលរដ្ឋរុស្ស៊ីកំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា
តើវាពិតទេ? ការញ៉ាំអាហារក្តៅអាចបង្កជាមហារីកបំពង់អាហារ
Lancang-Mekong Voices Youth Symphony Monochord performance: Beo Dat May Troi
យោបល់ទាំងអស់ (0)