TNAOT News

· 3​ម៉ោង​មុន

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យមានការជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិសង្គ្រាមព្រំដែនកម្ពុជា-ថៃ

#NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #ឯកឧត្តម ហ៊ុន ម៉ានី# #សង្គម# #រដ្ឋាភិបាល# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

999

ឯកឧត្តមក៏បានអំពាវនាវឱ្យមានការជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិសង្គ្រាមព្រំដែនកម្ពុជា-ថៃ ដើម្បីត្រឡប់ទៅរកប្រក្រតីភាពកាន់តែឆាប់រហ័ស ហើយបានបញ្ជាក់ថា ប្រជាជននៅសមរភូមិក្រោយ ដែលក្នុងនោះមាន ក្រុមគ្រួសារ ស.ស.យ.ក មិនទៅណាចោលជនភៀសសឹកនោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នាំយកអំណោយចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាបចំនួន ៥៩៤គ្រួសារ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាពខេត្តសៀមរាប។ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនទាំងអស់ ដែលជានិច្ចកាល សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីស្នេហាជាតិ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ ក្រោមស្មារតី “ខ្មែរស្រឡាញ់ខ្មែរ”ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)