TNAOT News
· 14ម៉ោងមុន
អង្គការសង្គមស៊ីវិល បន្តបេសកម្មរបស់ខ្លួនក្នុងការផ្ដល់ការគាំទ្រកុមារជនភៀសសឹកទទួលបានការសិក្សា ក្នុងអំឡុងសង្រ្គាមរវាងកម្ពុជា-ថៃ
#NEW NEWS# #សង្គម# #អង្គការសង្គមស៊ីវិល# #ព័ត៌មានសង្គម#
1657
ក្រោយពីមានសេចក្ដីណែនាំ និងការអំពាវនាវទៅកាន់មន្ទីរអប់រំ រាជធានី-ខេត្ត ជាពិសេស អង្គការដៃគូរអភិវឌ្ឍន៍នានា ក្នុងការចូលរួមលើកកម្ពស់ការសិក្សាកុមារជនភៀសសឹកនៅតាមបណ្ដាខេត្តគោលដៅ ដែលកំពុងតែរងការវាយប្រហារយ៉ាងកម្រោលពីយោធាថៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ត្រឹមខេត្តបាត់ដំបង មានកុមារជនភៀសសឹកប្រមាណជិត ២០០០នាក់ កំពុងស្វែងរកឱកាសការសិក្សានៅក្នុងជំរំជនភៀសសឹក។ 
លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានត្នោត ឱ្យដឹងនៅថ្ងៃនេះថា មកទល់និងពេលនេះ នៅទូទាំងខេត្តបាត់ដំបង គឺមានស្រុកចំនួន១០ បានរងផលប៉ះពាល់ដោយសារបញ្ហា សង្រ្គាមរវាងកម្ពុជា-ថៃ ខណៈកុមារដែលបាត់បង់ឱកាសត្រូវសិក្សានៅក្នុងសាលារៀនមានចំនួន ២២៤សាលា ស្មើនិងសិស្សចំនួន១៨៨៣នាក់ ស្រីចំនួន១ ០២៩នាក់ ដែលកំពុងសិក្សានៅក្នុងជំរំជនភៀសសឹក។ 
អនុប្រធានមន្ទីរអប់រំរូបនេះ បានបន្ថែមថា បើទោះបីជាបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃនៅតែបន្តក្ដី ប៉ុន្តែកុមារមិនអាចបញ្ឈប់ការសិក្សារៀនសូត្ររបស់ពួកគេបាននោះទេ ពោល គឺ បច្ចុប្បន្ននេះ លោកស្រីបានកំពុងស្វែងរកការគាំទ្រពីអង្គការដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមផ្ដល់ជាសំភារៈ និង ឧបករណ៍ប្រើប្រាស់នានា ដើម្បីអាចឱ្យកុមារតូចៗទាំងនោះបានសិក្សារៀនសូត្រឡើងវិញ។ 
លោកស្រី មាស ភិរុណ បានលើកឡើងបែបនេះថា ៖ “ បច្ចុប្បន្នយើងឃើញមានអង្គការយូនីសេហ្វ បានចូលរួមផ្ដល់ជាទីតាំងសម្រាប់បង្រៀនកុមារតូច ជាមួយគ្នានេះ អង្គការអេដ អេ អាកស្យុង ក៏បានផ្ដល់នូវសម្លៀកបំពាក់ និងសម្ភារៈសិក្សាជូនតាមសាលារៀន សម្រាប់ផ្ដល់ជូនកុមារភៀសសឹក ដែលបានចុះឈ្មោះចូលរៀនទៀតផង”។ 
លោកស្រីបានបន្ថែមថា សម្រាប់អង្គការ អេដ អេ អាក់ស្យុង កន្លងមកត្រឹមតែផ្ដល់ជាសំភារៈដល់កុមារក្នុងការសិក្សានោះទេ តែបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពមនុស្សធម៌អំឡុងពេលកម្ពុជាកំពុងតែរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមរវាងកម្ពុជា-ថៃ ពោល គឺអង្គការអេដ អេ អាក់ស្យុង បានចុះមកជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីផ្ដល់ជាសៀវភៅសិក្សា និងអាហារូបត្ថម្ភនានា ដល់កុមារដើម្បីអោយពួកគាត់បានបន្តការរៀនសូត្រថែមទៀតផង។ 
យ៉ាងណាមិញ លោកស្រី មាស ភិរុណ បានអំពាវនាវដល់ពលរដ្ឋភៀសសឹក ឲ្យបញ្ជូនកូនចូលរៀននៅតាមសាលារៀនជិតជំរំរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា។ បើតាមលោកស្រី ការចុះឈ្មោះចូលរៀនរបស់កុមារភៀសសឹក មិនទាមទារឯកសារឡើយ ពិសេសកុមារអាចរៀនកម្រិតថ្នាក់ដដែលបាន។ គួរជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ សាលារៀន ក្នុងខេត្តបាត់ដំបង បានទទួលកុមារភៀសសឹកឲ្យចូលរៀនបណ្ដោះអាសន្ន បានចំនួន១៨៨៣នាក់។ 
គួរបញ្ជាក់ថាអង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយនឹង មូលនិធិ Education Above All Foundation បានបន្តគាំទ្រជំនួយអប់រំសម្រាប់កុមារភៀសសឹក ដែលកំពុងរត់គេចពីតំបន់សង្គ្រាម មកជ្រកកោននៅទីទួលសុវត្ថិភាពក្នុងខេត្តបាត់ដំបង។
តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តបាត់ដំបង និងសាលាបឋមសិក្សាជាង ២០០ សាលារៀន អង្គការ Aide et Action នឹងផ្តល់ជំនួយអប់រំ ដើម្បីជួយឱ្យកុមារភៀសសឹក ទទួលបានឱកាសអប់រំ និងការគាំទ្រក្នុងការសិក្សារហូតប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ។


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង
អ្នកនាង ចន ច័ន្ទលក្ខិណា រំជួលចិត្តហូរទឹកភ្នែក ក្រោយបានទៅសួរសុខទុក្ខវីរៈកងទ័ព សុផាត បាត់បង់កែវភ្នែកម្ខាង
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
យោបល់ទាំងអស់ (0)