TNAOT News

· ម្សិលមិញ

អ្នកនាង ចន ច័ន្ទលក្ខិណា រំជួលចិត្តហូរទឹកភ្នែក ក្រោយបានទៅសួរសុខទុក្ខវីរៈកងទ័ព សុផាត បាត់បង់កែវភ្នែកម្ខាង

#Social Life# #ចន ច័ន្ទលក្ខិណា# #វីរៈកងទ័ព# #កម្សាន្ត# #តារាខ្មែរ#

1940

អ្នកនាង ចន ច័ន្ទលក្ខិណា រំជួលចិត្តទប់ទឹកភ្នែកមិនជាប់ បង្ហាញក្ដីស្រណោះទៅកាន់វិរៈកងទ័ពគ្រប់រូបដែលបានរងរបួស និងពលី បន្ទាប់ពីអ្នកនាងផ្ទាល់បានទៅជួបសួរសុខទុកមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ វិរៈកងទ័ព សុផាត ដែលបានរងរបួសបាត់បង់កែវភ្នែកខាងឆ្វេង និងកំពុងសង្គ្រោះកែវភ្នែកខាងស្តាំក្នុងភ្លើងសង្គ្រាម បន្ថែមពីនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាននាំយកថវិកាពីសប្បុរសជនជូនផ្ទាល់ចំនួន ៤០០០ដុល្លារ ថែមទៀតផង។

យ៉ាងណាមិញ បើតាមសំណេររបស់ អុ្នកនាង ចន ច័ន្ទលក្ខិណា ក៏រៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា៖ «ខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលរឹងមាំគ្រប់បញ្ហា មិនថារឿងផ្ទាល់ខ្លួន ឬបញ្ហាការងារ ព្រោះខ្ញុំតែងមិនអោយខ្លួនឯងធ្លាក់ក្នុងភាពជាជនរងគ្រោះឡើយ ហើយពេលដែលខ្ញុំទៅធ្វើការងារសង្គមផ្នែកលើកទឹកចិត្តមនុស្សដែលជួបទុក្ខលំបាក គឺ ខ្ញុំតែងមិនស្រក់ទឹកភ្នែកចំពោះមុខពួកគាត់ទាំងដែលបេះដូងខ្ញុំខ្ទេចខ្ទាំអស់ហើយ តែការប្រឹងទប់មិនអោយស្រក់ទឹកភ្នែកវាពិតជាសម្ពាធណាស់ ព្រោះស្ថានភាពពេលនេះមិនដឹងថាវិរៈកងទ័ពយើងត្រូវរងគ្រោះប៉ុន្មាននាក់ទៀត ហើយ ទឹកដីយើង ប្រជាជនយើងត្រូវចោរសៀមធ្វើទុក្ខបុកម្នេញយូរប៉ុណ្ណា»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)