TNAOT News
· 2ម៉ោងមុន
រដ្ឋមន្ត្រីក្រសួងអប់រំ ជម្រុញការសិក្សាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត តែក្រើនរំលឹកឲ្យប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវ
#ក្រសួងអប់រំ# #NEW NEWS# #សង្គម# #បញ្ញាសិប្បនិម្មិត# #បច្ចេកវិទ្យា# #ឯកឧត្តម ហង់ ជួនណារ៉ុន# #ព័ត៌មានសង្គម#
720
បច្ចុប្បន្នពិភពលោកបានដើរដល់សម័យបច្ចេកវិទ្យា ជាពិសេសយុគសម័យបញ្ញាសិប្បនិម្មិត ហើយការបង្កើតនូវកម្មវិធីបណ្តុះបណ្តាលខាងផ្នែក Data Science និងបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាបច្ចេកវិទ្យានៅសកលវិទ្យាល័យ CamTech បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដែលអាចឲ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច ហើយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឲ្យធានាបាននៅកំណើនសេដ្ឋកិច្ចរយៈពេលវែង ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោនដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី បញ្ចប់ការសិក្សាកម្រិតបណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech)។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានក្រើនរំលឹកផងដែរថា បញ្ញាសិប្បនិម្មិតនេះប្រៀបដូចជាកំាំបិតមុខ២ វាអាចធ្វើឲ្យយើងអាចសិក្សារៀនសូត្របានលឿនជាងមុន បាននូវចំណេះដឹងច្រើន ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចមានការកែប្រែមុខមាត់បដិវត្តកម្មឌីជីថលលឿន ហើយធ្វើឲ្យប្រទេសអភិវឌ្ឍទៅលឿនរីកចម្រើនទៅមុខ។ ក៏ប៉ុន្តែប្រសិនបើប្រទេសយើង ចាប់យកបញ្ញាសិប្បនិម្មិតនេះមិនទាន់ទេ នឹងធ្វើឲ្យមានគម្លាតរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍកាន់តែឃ្លាតឆ្ងាយឡើងៗ។ 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានរំលេចពីបញ្ហាកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ប្រទេសថៃ ចង់ឲ្យយើងបែកបាក់គ្នា យើងចុះខ្សោយ ដូច្នេះយើងត្រូវតែប្រឹង តាមរយៈការសិក្សារៀនសូត្រ ដោយប្រើប្រាស់ចំណេះដឹងដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ហើយឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាមានតែការប្តេជ្ញាចិត្តទាំងអស់នេះទេ ទើបអាចឲ្យយុវជនកម្ពុជាប្រែក្លាយការឈឺចាប់ និងស្ថានភាពវិបត្តនេះ ក្លាយទៅជាឧត្តមភាពសម្រាប់កម្ពុជា។ 
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍខ្លួនរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាល គណៈ គ្រប់គ្រង សាស្ត្រាចារ្យ គ្រូបង្រៀន បុគ្គលិក ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនក្នុងការបណ្តុះបណ្តាល និស្សិតប្រកបដោយគុណភាព ទាំងចំណេះដឹងជំនាញ និងសីលធម៌គុណធម៌ខ្ពស់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន ២០២៥ ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
រដ្ឋមន្ត្រីការបរទេសថៃថានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានពិសេសដើម្បីពិភាក្សាអំពីភាពតានតឹងតាមព្រំដែន
ត្រឹមម៉ោង ២ រសៀលនេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥ នាក់
យោបល់ទាំងអស់ (0)