TNAOT News

· ម្សិលមិញ

ប្រទះឃើញស្វាកន្ទុយសជើងក្រហម៣ក្បាលមានកូនតូច ដែលជាក្តីសង្ឃឹមពីការបន្តពូជពង្សសត្វកម្រនៅព្រៃភាគឦសានប្រទេស

#ស្វាកន្ទុយសជើងក្រហម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1775

វីដេអូថ្មីមួយបង្ហាញពីសត្វស្វាកន្ទុយសជើងក្រហម៣ក្បាលដោយមានកូនតូចមួយក្បាលផង នាំក្តីសង្ឃឹមពីការបន្តពូជពង្សសត្វកម្រនៅព្រៃភាគឦសានប្រទេស។

វីដេអូកូនសត្វស្វាកន្ទុយសជើងក្រហម (Red-shanked Douc Langur) ជាមួយម្តាយ ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នេះ បង្ហាញពីសញ្ញាណនៃការបន្តពូជរបស់សត្វដ៏កម្រ និងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតរបស់កម្ពុជា។

សត្វស្វាកន្ទុយសជើងក្រហម ច្រើនរស់នៅជាក្រុម ហើយពួកវាចំណាយពេលភាគច្រើនស្វែងរកអាហារនៅលើដើមឈើក្នុងព្រៃ។ គំហើញដ៏កម្រនាពេលនេះ គឺជាក្តីសង្ឃឹម និងការជម្រុញទឹកចិត្តដល់អ្នកអភិរក្ស សបង្ហាញថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងគឺពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត។ 

អង្គការអភិរក្សអន្តរជាតិកម្ពុជា ធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត អង្គការWEA ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ការពារជីវចម្រុះសំខាន់ៗ និងបន្តលើកទឹកចិត្ត និងអំពាវនាវឱ្យមានការចូលរួមការពារជម្រកធម្មជាតិរបស់សត្វព្រៃឱ្យកាន់តែក្លៀវក្លា ដើម្បីអាចឱ្យមនុស្សជំនាន់ក្រោយនៅមានឱកាសបានឃើញភាពស្រស់ត្រកាលនៃធម្មជាតិរបស់កម្ពុជាតទៅមុខទៅ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស