TNAOT News

· 12-16

តារាកំប្លែង ហ៊ាទី ស្នើរសុំឲ្យម្ចាស់សត្វចិញ្ចឹម មេត្តាកុំប្រលែងឲ្យដើរពេញផ្លូវ នាំឲ្យមានគ្រោះថ្នាក់

#Social Life# #ហ៊ាទី# #សត្វចញ្ចឹម# #កម្សាន្ត# #តារាខ្មែរ#

2384

មហាជនអ្នកលេងបណ្ដាញសង្គមបង្ហាញការព្រួយបារម្ភ និងប្រតិកម្មវែកញែកព្រោងព្រាត ខណៈ តារាកំប្លែង ហ៊ាទី បានបង្ហោះពីករណីគ្រោះថ្នាក់ចរាចរណ៍ដោយកុ្រមការងារលោកបុកជាមួយសត្វក្របីបណ្ដាលឲ្យរថយន្តខាតយ៉ាងដំណំ ស្របពេលដែលលោកនិងក្រុមការងារធ្វើដំណើរទៅចែកស្បៀងដល់ពលរដ្ឋភៀសសឹក និងវិរៈកងទ័ពជួរមុខ។

ដោយក្នុងនោះ ហ៊ា​ទី បង្ហោះសំណេរស្នើរសុំបែបនេះថា៖ «បងប្អូនប្រជាពលរដ្ធអើយ ប្រទេសយើងកំពុងមានបញ្ហា ចឹងតាមដងផ្លូវគឺធ្វើដំនើរដើម្បីមានការងារហើយ ចឹងមេត្តាកុំប្រលែងសត្វគោ ក្របីពេញផ្លូវចឹងអី ឡានគាត់ទៅចែកស្បៀងជាមួយក្រុមខ្ញុំ»។

ក្រោយពីឃើញនៅការបង្ហោះនេះហើយ ក៏មានមហាជនមួយចំនួនយល់ច្រឡំវាយប្រហារបកទៅកាន់ ហ៊ាទី វិញ ដោយគិតថាជាសត្វក្របីរបស់ពលរដ្ឋភៀសសឹកដែលបានជម្លៀសចេញពីផ្ទះមិនបាននាំយកទៅជាមួយ ទើបព្រលែងដោយដើរបែបនេះ យ៉ាងណាមិញ ហ៊ាទី ក៏បានប្រតិកម្មឆ្លើយតបភ្លាមៗថាគោលដៅដែលមានគ្រោះថ្នាក់ចរាចរណ៍បុកសត្វក្របីនេះ គឺនៅភូមិសាស្រ្តខេត្តកំពង់ធំ មិនមែនជាខេត្តត្រូវភៀសសឹកឡើយ ទើបលោកបង្ហោះស្នើរសុំឲ្យម្ចាស់សត្វចិញ្ចឹមមេត្ដាការពារ និងប្រុងប្រយ័ត្នផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស