TNAOT News
· 11ម៉ោងមុន
អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជានៅតែបន្តប្រឈមបញ្ហាមីន ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ
#ច្រកព្រំដែន# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #មីន# #សង្គម# #អាជ្ញាធរមីន# #ព័ត៌មានសង្គម#
1618
ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង ប៉ុន្តែបញ្ហាប្រឈមដោយសារមីននៅតែបន្ត ព្រមទាំងមានភាពស្មុគស្មាញ និងហានិភ័យខ្លាំង ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសកាណាដា ពិចារណាបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០៣០ ស្របតាមសំណើសុំពន្យាពេលលើកទីបីនៃការបោសសម្អាតមីន ២០២៦-២០៣០ ដែលអង្គប្រជុំរដ្ឋភាគីលើកទី២២នៃអនុសញ្ញាអូតាវ៉ា ទើបបានអនុម័តថ្មីៗនេះ ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់របស់កម្ពុជា។
ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសកាណាដា គឺជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលសម្រេចបានក្នុងកិច្ចការបោសសម្អាតមីនអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងនោះផ្ទៃដីជាង ៣០០០គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់យកមកប្រើប្រាស់។ សមិទ្ធផលទាំងនេះ បានប្រែក្លាយពីដីចម្ការមីន ទៅជាដីចម្ការដាំដុះ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ឆ្លើយតបនឹងសំណើសុំកម្ពុជា ឯកឧត្តម Christian DesRoches ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងធ្វើជាអ្នកសម្របសម្រួលជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលបានដាក់សំណើសុំឱ្យប្រទេសកាណាដា បន្តគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាលនៅតាមមន្ទីរពេទ្យ
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
រឿងដាក់អំពើ(វគ្គ៣)
ប្រេស៊ីល ឈរជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
យោបល់ទាំងអស់ (0)