TNAOT News
· ម្សិលមិញ
តារាកំប្លែង នាយពាក់មី ព្រួយបារម្ភពីជនភៀសសឹក និងសោកស្ដាយ ខណៈEatMore ប្រកាសបិទឈប់ទទួលជំនួយបន្ត
#Social Life# #Eatmore# #នាយ ពាក់មី# #ជនភៀសសឹក# #កម្សាន្ត# #តារាខ្មែរ#
1951
តារាកំប្លែង នាយពាក់មី ព្រមទាំងមហាជនជាច្រើន បានបង្ហាញការសោកស្ដាយជាពន់ពេក ខណៈទទួលបានដំណឹងថាកន្លែងទទួលជំនួយដ៏ធំ EatMore ប្រកាសបិទឈប់ទទួលជំនួយត្រឹមយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោយរងនៅការវាយប្រហារ និងមានមតិវែកញែកពីសំណាក់អ្នកលេងបណ្ដាញសង្គមមួយចំនួនតូចអំពីរឿងរ៉ាវពាក្យសម្ដីតិចតួចធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកស័គ្រចិត្ត ក៏ដូចជាអ្នកយកជំនួយមកជូន។
ដោយក្នុង តារាកំប្លែង នាយពាក់មី បានបង្ហោះសំណេរទាំងអារម្មណ៏សោកសៅបែបនេះថា៖ «សោកស្តាយ Eat More ឈប់ទទួលជំនួយហេីយ ភៀសសិកនៅច្រេីនណាស់ដែលត្រូវការជំនួយ»។
ក្រោយពីបានឃើញនូវសំណេរនេះហើយ បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនពិតជាមានការស្រណោះ និងសោកស្ដាយ ព្រមទាំងមានអ្នកខ្លះទៀតបានលើកនូវមតិស្រដៀងៗគ្នាថា«បិទមូនិធិមិនមែនជាដំណោះស្រាយល្អសម្រាប់បញ្ហានោះទេ ធ្វើដូចនេះហាក់ដូចជាប្រយោជន៍ប្រជាជនភាសសិកជាច្រើនត្រូវប៉ះពាល់ដោយសារ តែបុគ្គលប៉ុន្មាននាក់ ក្នុងកាលៈទេសៈនេះបងប្អូនខ្មែរ គួរតែអន់ឱនអធ្យាស្រ័យគ្នា ព្រោះជាតិកំពុងត្រូវការយេីងសាមគ្គីគ្នាផងដែរ»៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)