TNAOT News
· 11ម៉ោងមុន
ផ្ទុះការចាប់អារម្មណ៍ខ្លាំង! អ្នកផលិតមាតិកា ម៉ូនីកា និងស្វាមី ឈរលើកបដាទាមទារយុត្តិធម៌ជូនកម្ពុជា នៅប្រទេសអាឡឺម៉ង់
#Social Life# #អ្នកផលិតមាតិកា# #កម្សាន្ត# #ប្រទេសអាឡឺម៉ង់# #តារាខ្មែរ#
1795
អ្នកផលិតមាតិកាម្ហូប ម៉ូនីកា និងស្វាមី ដែលជាជនជាតិខ្មែររស់នៅប្រទេសអាឡឺម៉ង បានធ្វើសកម្មភាពមួយធ្វើឲ្យមហាជនផ្ទុះការស្ញើញសរសើរខ្លាំង និងរំភើបក្នុងនាមជាតិសាសន៍តែមួយ ដោយប្ដីប្រពន្ធគូនេះបានឈរលើកបដាទាំងទឹកមុខស្រពោនទាមទារយុត្តិធម៌ និងបង្ហាញឲ្យពិភពលោកបានដឹងពីការឈឺចាប់ដែលកម្ពុជារងការឈ្លានពានពីថៃនៅទីសាធារណៈដោយមិនខ្វល់ពីការខ្មាស់នឿយហត់នោះឡើយ។
ដោយវីដេអូឃ្លីបនៃសកម្មភាពលើកបដាតាមទីសាធារណៈនេះ ត្រូវបានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍ស៊ែរចែករំលែកយ៉ាងច្រើន មានអ្នកចុចចូលទស្សនាខ្ទង់លានដង ដោយក្នុងបដានោះសសេរពាក្យថា«កម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ» ក្នុងនោះយើងសង្គេតឃើញថាមានជនបរទេសជាច្រើនបានចាប់អារម្មណ៍មើលគ្រប់គ្នា។
សូមបញ្ជាក់ផងដែរថា អ្នកផលិតមាតិកា ម៉ូនីកា និងស្វាមី បានឈរលើកបដាតាមទីសាធារណៈចំនួន ២ដងរួចមកហើយ ដោយលើកទីមួយនៅទីតាំងកណ្ដាលផ្សារ ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ និងលើកទី២ នៅតាមផ្លូវនាទីក្រុងស្តេតទីន ប្រទេសប៉ូឡូញ ផងដែរ៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងដាក់អំពើ
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ កុមារមានពិការភាពប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងប្រទេស ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្នខ្ពស់
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)