TNAOT News

· 19​ម៉ោង​មុន

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ កុមារមានពិការភាពប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងប្រទេស ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្នខ្ពស់

#ក្រសួងអប់រំ យុវជន និងកីឡា# #អង្គការ អេដ អេ អាកស្យុង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1672

ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការសង្គមស៊ីវិល មកទល់និងពេលនេះ គឺបានកំពុងតែចូលរួមលើកកម្ពស់ការសិក្សារបស់កុមារជួបការលំបាក និងកុមារមានពិការភាពនៅទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានការសិក្សាពេញលេញ និងមានឱកាសក្នុងការអភិវឌ្ឍចំនេះដឹងក្នុងកម្រិតថ្នាក់បឋមសិក្សាទូទាំងប្រទេស ដោយមកទល់និងពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងដៃគូរពាក់ព័ន្ធនានាបានផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារមានពិការភាពនៅទូទាំងប្រទេស ចំនួន ៣១ ៩៩៨នាក់។

នេះជាការបញ្ជាក់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងឱ្យដឹងនៅក្នុងីបើក វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពីការអប់រំបរិយាបន្នក្រោមប្រធានបទ “ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយ គុណភាព និងបរិយាបន្ន” ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសណ្ឋាគារសុវណ្ណភូមិមុន្នី ខេត្តកំពង់ឆ្នាំង។ 

ឯកឧត្តម ណុះ ស្លេះ មានប្រសាសន៍ថា វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពីការអប់រំបរិយាបន្នក្រោមប្រធានបទ “ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយ គុណភាព និងបរិយាបន្ន” គឺពិតជា មានភាពសមស្រប និងជាតម្រូវការចាំបាច់បំផុត។ គ្រូបង្រៀន គឺជាបេះដូងនៃប្រព័ន្ធអប់រំ ហើយការបណ្តុះបណ្តាល ពួកគេឱ្យមានជំនាញ និងឥរិយាបថបរិយាបន្ន គឺជារបត់ដ៏សំខាន់ក្នុងការផ្លាស់ប្តូរថ្នាក់រៀនធម្មតា ទៅជាថ្នាក់រៀន សម្រាប់ទាំងអស់គ្នា។

ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០០០មកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍បាន ផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រដល់ការអប់រំបែបបរិយាបន្ន ដែលពេលនោះបានរៀបចំជាគោលនយោបាយ ស្តីពីជាលទ្ធផលឆ្នាំសិក្សា២០២៤-២០២៥ ដោយបានផ្តល់សេវាអប់រំបរិយាបន្នដល់សិស្សមានពិការភាពគ្រប់ភូមិ សិក្សា និងគ្រប់ប្រភេទពិការភាពនៅទូទាំងប្រទេស ចំនួន ៣១ ៩៩៨នាក់ ស្រី១៤ ២៤៦នាក់។ ក្នុងនោះសិស្សមាន ពិការភាពនៅវិទ្យាល័យ អប់រំពិសេសទាំង៦ មានចំនួន ១.២១៧នាក់ស្រី៤០៧នាក់។ សិស្សពិការភ្នែក និងគថ្លង់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន៣៩នាក់ស្រី១៦នាក់ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំនួន៣៨នាក់ស្រី១២នាក់។លោក វន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុង (AEA) បានលើកឡើងថា សម្រាប់អង្គការ អេដ អេ អាកស្យុង កន្លងមកបានរួមចំណែកជាក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរលើ៣ដំណាក់កាលសំខាន់ដូចជាការគាំទ្រអង្គការគ្រួសារថ្មី លើកម្មវិធីអប់រំកុមារពិការភ្នែក និងគរថ្លង់ និងការឈានដល់ការធ្វើសមារណកម្មជាវិទ្យាល័យអប់រំពិសេស២០០៣ ដល់ ២០១២ នៅរាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម។ 

លោកបានបន្ថែមថា សម្រាប់ដំណាក់កាលទី២ ក្រោមគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ២០១៣ ដល់ ២០១៩ អង្គការ AEA បានគាំទ្រអង្គការសាលាទន្សាយ អង្គការDDSP និងអង្គការផ្សេងទៀត ពង្រីកថ្នាក់បរិយាបន្នបន្ថែមទៀត ទៅកាន់ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺ កំពត និងដំណាក់ការទី៣ ២០២០ ដល់ ២០២៥ ក្រោមគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា គម្រោងនេះបានផ្តល់ឱកាសឱ្យកុមារជួបការលំបាក កុមារនៅក្រៅសាលា កុមារជនជាតិភាគតិច កុមារមានពិការភាព ប្រមាណ ១៣០,០០០នាក់ (ស្រី ៤៧%) ទទួលបានការសិក្សា និងបន្តការសិក្សានៅកម្រិតបឋមសិក្សា នៅតាមសាលាចំនួន ១,៧០០ នៅទូទាំង ។

លោក វន សំភាស់ បានលើកឡើងយ៉ាងដូច្នេះថា៖ “ ខ្ញុំសូមស្នើរ រដ្ឋមន្រ្តីក្រសួងអប់រំ រដ្ឋមន្រ្តីក្រសួងមុខងារ និងសាធារណៈ និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាផ្តួចផ្តើម បន្តគាំទ្រ និងជម្រុញ មានសាលារៀនអប់រំបរិយាបន្នគំរូយ៉ាងហោចឲ្យមាន១ សម្រាប់គ្រប់រាជធានី និងខេត្តនិមួយៗ ហើយ ខ្ញុំសូមស្នើរ អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូរអភិវឌ្ឍ និងមេត្តាជ្រើសរើស និងផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាដល់សាលាស្តង់ដាគំរូ សេវាបរិយាបន្នក្នុងខេត្តគោលដៅរបស់ខ្លួន”។

គួរបញ្ជាក់ថា អង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយនឹង មូលនិធិ Education Above All Foundation ជាលទ្ធផល បានផ្ដល់ការឧបត្ថម្ភគាំទ្រដោយផ្ទាល់ដល់កុមារ នូវសម្ភារៈសិក្សាស្មើនិង ៩០,៣៩០ កញ្ចប់នៃការឧបត្ថម្ភ អាហារូបករណ៍ ១៨,៥២៩ (កង់ រទេះរុញ វែនតា សាច់ប្រាក់) ខណៈគ្រូចំនួន 20,264 នាក់ និងបុគ្គលិកមិនមែនបង្រៀនចំនួន 12,908 នាក់ត្រូវបានបណ្តុះបណ្តាល និងការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍ និង បានរៀបចំវេទិកា និងយុទ្ធនាការនានាក្នុងសហគមន៍ ថ្នាក់ខេត្ត និងជាតិ ប្រមាណជាង ៤,១០០ ឡើងដើម្បីលើកកម្ពស់ការចុះឈ្មោះ និង ស្វែងរកការគាំទ្រ សម្រាប់បញ្ហា OOSC៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)