TNAOT News

· ម្សិលមិញ

លោក ហេង វិសាល សុំការអធ្យាស្រ័យចំពោះបញ្ហាកើតឡើង ទាក់ទងជាមួយនឹងពាក្យសំដីនៅ Eatmore

#Social Life# #Eatmore# #ហេង វិសាល# #កម្សាន្ត# #តារាខ្មែរ#

2418

អ្នកផលិតមាតិកាដ៏ល្បី លោក ហេង វិសាល ចេញមុខបកស្រាយ​ និងសុំការអធ្យាស្រ័យពីសំណាក់មហាជន ខណៈមានអ្នកស័គ្រចិត្តម្នាក់ប្រើពាក្យសម្ដីលើសលួសតិចតួចធ្វើឲ្យមានការអនចិត្ត​ក្នុងពេលរៀបចំជំនួយនៅEatmore ដែលវីដេអូនេះត្រូវចែកចាយពេញបណ្ដាញសង្គមធ្វើមហាជនផ្ទុះការវែកញែក និងប្រតិកម្មខ្លាំង។

នេះបើតាមសំណេររបស លោក ហេង វិសាល បានរៀបរាប់ដូច្នេះថា៖ «សួស្តីបងប្អូនទាំងអស់គ្នា សម្រាប់រឿងដែលទាក់ទងជាមួយនឹងពាក្យសំដីនៅEatmore ឥឡូវនេះពួកយើងបានដោះស្រាយរួចហើយ ខ្ញុំពិតជាយល់នៅការខកចិត្តចំពោះពាក្យសំដីលើសលួសដែលបានប៉ះពាល់ផ្លូវចិត្តបងប្អូនមួយចំនួន ជាពិសេសអ្នកដែលបានប៉ះពាល់ផ្ទាល់ 

ឥឡូវនេះប្អូនស្រីគាត់បានសំរាកហើយ ហើយមានក្រុមស័គ្រចិត្តមកជំនួសការងារបន្តរ ដោយស្មោះត្រង់បងប្អូន ចំពោះរឿងនេះខ្ញុំពិតជាពិបាកចិត្ត ព្រោះវាមិនគួរកើតឡើងទេ ព្រោះម្នាក់ៗដែលមកEatmoreសុទ្ធតែជាអ្នកស័គ្រចិត្ត ហើយអ្នកដែលមកបរិច្ចាកក៏សុទ្ធតែជាអ្នកស័គ្រចិត្ត ម្នាក់ៗសុទ្ធតែមកដោយទឹកចិត្ត ប៉ុន្តែទោះជាមកដោយទឹកចិត្តយ៉ាងណាក៏ដោយក៏យើងនៅត្រូវរក្សាពាក្យសម្តីឲ្យសមរម្យដែរ ចំពោះប្អូនស្រី ពីខ្ញុំនិងក្រុមការងារគឺពិតជាអរគុណនៅទឹកចិត្តរបស់គាត់ ដែលគាត់ខំមកធ្វើការស័គ្រចិត្តនៅទីនេះតាំងពីលើកទី១រហូតមកដល់ពេលនេះហើយថែមទាំងបាននាំក្រុមការងាររបស់គាត់ផ្សេងទៀតជាង២០នាក់មកជួយដែរ ទាំងដែលនោះគឺមិនមែនជាភារកិច្ចរបស់គាត់ទេ ប៉ុន្តែគាត់បានជួយដូច្នេះបងនិងក្រុមការងារគឺពិតជាអរគុណគាត់

ជាចុងក្រោយបងប្អូន ពួកយើងគ្មានសិទ្ធហ៊ាមឃាត់កុំឲ្យបងប្អូនខឹងឬអន់ចិត្តនោះទេ ប៉ុន្តែខ្ញុំសូមចិត្តបងប្អូន កុំម៉ៃជារួមអី ព្រោះវាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តដល់ក្រុមការងារស័គ្រចិត្តនៅEatmoreផ្សេងទៀត ដែលគ្នាអត់បានធ្វើអញ្ចឹញទេ ពួកគាត់ពិតជាប្រឹងប្រែងណាស់ ប្រជុំព្រឹកមិញម្នាក់ៗកើតទុក និងបាក់ខ្លាំងណាស់ ដូច្នេះសូមបងប្អូនអធ្យាស្រ័យ ហើយសូមបន្តររួបរួមគ្នា ព្រោះឥឡូវនេះសត្រូវរបស់យើងគឺសៀមនោះទេ ពីខ្ញុំពិតជាសូមទោសបើសិនជានិយាយអ្វីខុសឆ្គង អ្វីដែលខ្ញុំចង់ឃើញគឺគ្រប់ៗគ្នាសប្បាយចិត្ត និងបងប្អូនខ្មែរយើងទាំងអស់បានសុខផងដែរ»៕​ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស