TNAOT News
· ម្សិលមិញ
ឯកឧត្តម កែវ រ៉េមី៖ សង្រ្គាមលើកទី២របស់ថៃនេះ គឺជាការឈ្លានពានទឹកដីកម្ពុជា
#ប្រទេសកម្ពុជា# #ឈ្លានពាន# #ឯកឧត្តម កែវ រ៉េមី# #សង្រ្គាម# #សង្គម# #ព័ត៌មានសង្គម#
1957
សង្រ្គាមលើកទី២នេះ មិនមែនជាការសាកល្បងកម្លាំងដូចសង្គ្រាមលើកទី១នោះទេ។ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើងមិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស។ ចង់បានសន្តិភាពយូរអង្វែងយើងត្រូវតែខ្លាំងនិងស៊ូនៅពេលនេះ។ បើយើងមិនតស៊ូស្វិតស្វាញ បើយើងមិនខ្លាំង យើងមិនអាចទទួលបាននូវសន្តិភាពយូរអង្វែងបានទេ ហើយរឹតតែមិនទទួលបាននូវការសុំចរចាពីខ្មាំងសត្រូវបានដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ 
ក្នុងន័យនេះ ឯកឧត្តម ក៏ស្នើសុំឲ្យ៖ ១- បងប្អូនយើងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពយើងចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពរៀងៗខ្លួនដោយកុំមើលបំណាំគ្នា។, ២-ជៀសវាងការបញ្ចេញសកម្មភាពទាំងឡាយណាដែលធ្វើឲ្យខ្មែរបែកបាក់។, ៣-ស្នើសូមរាល់ការវិភាគរបស់បងប្អូនទាំងក្នុង និងក្រៅប្រទេសត្រូវគិតពីការចំណេញ ឬខាតផលប្រយោជន៍ដល់ប្រទេសជាតិ។ គួរជៀសវាងការវិភាគនូវចំណុចខ្សោយរបស់យើងបង្ហាញឲ្យសត្រូវដឹង។, ៤- ចេះរាយការណ៍នូវចំណុចគួរឲ្យសង្ស័យនៃចារកម្មយកការណ៍ឲ្យទាហានថៃ។ និង៥- ក្នុងកា:ទេស:នេះ រាល់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងទៅនឹងរាជរដ្ឋាភិបាលគួរពិចារណានួវសកម្មភាពទាំងឡាយណាថាតើសកម្មភាពទាំងនោះ ផ្តល់ចំណេញឲ្យប្រទេសជាតិ និងប្រជាជនខ្លួនឯង ឬជាការជួយដល់សត្រូវ? ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គិតត្រឹមម៉ោង១០ព្រឹកនេះ យោធាថៃបន្ដបាញ់ផ្លោង និងប្រើយន្ដហោះ F16 ទម្លាក់គ្រាប់យ៉ាងសន្ធឹកចូលក្រុងសំរោង រហូតដល់ស្រុកចុងកាល់ និងទិសតាក្របី
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
តើ Pre-Workout គឺជាអ្វី? តើវាសំខាន់ប៉ុណ្ណា?
បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?
យោបល់ទាំងអស់ (0)