TNAOT News
· 7ម៉ោងមុន
រាជរដ្ឋាភិបាល ប្រកាសផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះ
#ច្រកទ្វារព្រំដែន# #ប្រជាជនកម្ពុជា# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
1543
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះរហូតដល់មានការចេញដំណឹងជាថ្មី។
សេចក្តីសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិ សាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃត្រូវបន្តរស់នៅ និងធ្វើការក្នុង ប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា ជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បី ធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃកុំឱ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់តាមព្រំដែន។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋ កម្ពុជាដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្ដល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)