TNAOT News
· 12-13
ក្រសួងសាធារណការ ត្រៀមជាស្រេចដើម្បីស្តារស្ពានមេទឹកឡើងវិញ ក្រោយយោធាឈ្លានពានថៃ ប្រើយន្តហោះ F-16 បាញ់ផ្តាច់
#ប្រទេសថៃ# #ឈ្លានពាន# #NEW NEWS# #សង្គម# #ក្រសួងសាធារណការ# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម# #សង្គ្រាម#
2914
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការងារបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក) ហើយនៅចំពោះស្ថានភាពបែបនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ រង់ចាំការអនុញ្ញតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។
ជាក់ស្តែង ស្ពានជ័យជំនះ(ស្ពានមេទឹក) ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ហើយ ដែលភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់តំបន់ថ្មដា ស្រុកវាលវែង ដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានយោធាថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកផ្តាច់ខូចខាតយ៉ាងធ្ងន់ធ្ងរ។ 
គួរបញ្ជាក់ផងដែរថា លក្ខណៈស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែងផងដែរ៕ 



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)