TNAOT News

· 8​ម៉ោង​មុន

តារាចម្រៀង ថេណា ឈឺចាប់ខ្លាំង ខណៈខេត្តកោះកុងធ្លាប់សុខសន្ដិភាព តែបែរជាត្រូវសម្រុកជម្លៀសចេញពីផ្ទះទាំងយប់

#Social Life# #ខេត្តកោះកុង# #កម្សាន្ត# #ថេណា# #តារាខ្មែរ#

1909

តារាចម្រៀងសម្លេងស្រទន់ លោក ថេណា បានសម្រុកជម្លៀសចេញពីផ្ទះនៅខេត្តកោះកុងទាំងយប់ដោយភាពភ័យខ្លាច ខណៈកាលពីយប់មិញនេះ យោធាថៃបានបាញ់ចូលតំបន់កោះយ៉​ នៅ​ភូមិ​សាស្ត្រ​ខេត្តកោះកុង ធ្វើឲ្យប្រជាពលរដ្ឋត្រូវជម្លៀសចេញទាំងយប់ទៅរកកន្លែងដែលសុវត្ថិភាព ដោយលោកបានបង្ហោះសំំណេរទាំងក្ដីឈឺចាប់ ព្រោះខេត្តដែលខ្លួនរស់នៅធ្លាប់តែសុខសន្តិភាពបែបជាជួបរឿងបែបនេះ។

យ៉ាងណាមិញ បើតាមសំណេររបស់ លោក ថេណា បង្ហោះមុននេះបន្ដិចបានរៀបរាប់ថា៖ «កោះកុង​ធ្លាប់​តែ​បាន​សុខ​ឥឡូវ​នាំគ្នា​សម្រុក​បុក​ចេញ​ពី​ផ្ទះ​រួម​ទាំង​ខ្ញុំ​ដែរ​បេីក​ឡាន​មួយ​យប់​ទល់​ភ្លឺ​ »។

ក្រោយពីបានឃើញនៅសំណេរបែនេះហើយ មហាជនជាច្រើនមានបង្ហាញការព្រួយបារម្ភនិងស្រណោះ ព្រមទាំងខឹងសម្បារយ៉ាងខ្លាំងចំពោះយោធាថៃ ដែលបើកការបាញ់ប្រហារមកលើកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់មានការភ័យខ្លាច ព្រោះកន្លងមកធ្លាប់តែជាប្រទេសមួយដែលពោលពេញទៅដោយសុខសន្តិភាព តែបែជាចលាចរដោយសារតែការឈ្លានពានថៃមិនឲ្យយើងបានសុខ បន្ថែមពីនេះក៏មានបណ្ដាអ្នកគាំទ្រផ្សេងៗទៀតបញ្ចេញមតិដោយក្ដីបារម្ភជូនពរឲ្យ លោក ថេណា ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសុខសុវត្ថិភាពផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)