TNAOT News

· 12-13

អ្នកគាំទ្រស្នើសុំឲ្យ កញ្ញា នី មុន្នីនាថ ផ្លាស់ប្ដូរគំនិតកៀរគរប្រជាពលរដ្ឋដើរជើងទទេរដើម្បីសន្តិភាព យកពេលរៀបចំស្បៀងឲ្យជនភៀសសឹកវិញ

#Social Life# #នី មុន្នីនាថ# #ការដើរថ្មើរជើង# #កម្សាន្ត# #តារាខ្មែរ#

2222

ផ្ទុះការប្រតិកម្មពេញបណ្ដាញសង្គម ដោយនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ តារាសម្ដែងស្រី នី មុន្នីនាថ បានប្រកាសកៀរគរប្រជាពលរដ្ឋខ្មែរចូលរួមដើរថ្នើរជើងដោយជើងទទេរនៅលើទឹកដីខេត្តសៀមរាប ដើម្បីទាមទារសន្តិភាព ខណៈមហាជនជាច្រើនមានការមិនយល់ស្រប ព្រមទាំងបានស្នើរសុំព្រោងព្រាតឲ្យតារាស្រីរូបនេះបញ្ឈប់សកម្មភាពដើរដើម្បីប្រមូលកម្លាំងរៀបចំស្បៀងជូនបងប្អូនភៀសសឹកនិងវិរៈកងទ័ពវិញ។

នេះបើតាមសំណេររបស់ កញ្ញា នី មុន្នីនាថ បានប្រកាសបែបនេះថា៖ «ដើរស្វែងរកសន្តិភាពដោយជើងទទេរ នៅសៀមរាប ថ្ងៃស្អែកបងប្អូន»។

ដោយក្នុងសំំំណេរមួយនេះមានការស៊ែរចែករំលែកយ៉ាងច្រើន ដោយភាគច្រើនសុទ្ធសឹងតែមិនយល់ស្រប និងមានមតិមហាជនលើកឡើងស្រដៀងៗគ្នាថា កញ្ញា នី មុន្នីនាថ ធ្វើសកម្មភាពបែបនេះមិនសាកសមជាមួយស្ថានការណ៍កំពុងក្ដៅបែបនេះទេ ទោះជាធ្វើក៏គ្មានអ្នកចាប់អារម្មណ៍ពីយើងដែរ គួរតែយកពេលនិងប្រមូលកម្លាំងដើម្បីរៀបចំស្បៀងជួយដល់កងទ័ពជួរមុខ ក៏ដូចជាជនភៀសសឹកដែលមានចំនួនកាន់តែច្រើនឡើងផងដែរ៕​ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)