TNAOT News
· ម្សិលមិញ
សម្តេចធិបតី៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង
#ប្រទេសកម្ពុជា# #ប្រទេសថៃ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#
2053
សារពិសេសសម្តេចធិបតី៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លាន.ពានពីប្រទេសជិតខាង។

ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។
រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
ក្រុមហ៊ុន វឌ្ឍនៈ បានបន្តឧបត្ថម្ភតាមរយៈ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដល់វីរកងទ័ពនៅជួរមុខ និងបងប្អូនភៀសសឹក
ក្រសួងមហាផ្ទៃច្រានចោលការបំភាន់ និងមួលបង្កាច់ របស់ភាគីថៃលើការផ្អាកធ្វើដំណើរ ឆ្លងកាត់ព្រំដែនកម្ពុជាជាប់ជាមួយថៃ
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
យោបល់ទាំងអស់ (0)