TNAOT News

· 12-13

នាយករដ្ឋមន្ត្រីថៃ ប្រាប់ប្រធានាធិបតីអាម៉េរិក ថាគួរតែដាក់សម្ពាធលើប្រទេសកម្ពុជាឱ្យបញ្ឈប់សកម្មភាពវាយលុក

#ប្រទេសកម្ពុជា# #ជនរងគ្រោះ# #សង្គម# #ប្រធានាធិបតីអាម៉េរិក# #ព័ត៌មានសង្គម# #នាយករដ្ឋមន្ត្រីថៃ#

2016

ក្រោយជួបតាមទូរស័ព្ទជាមួយលោក Trump, លោក អនុទីន ឆាន់វីរៈគុល ថាលោកបានប្រាប់លោក Trump ថាអាម៉េរិក គួរតែដាក់សម្ពាធលើប្រទេសកម្ពុជា ឱ្យបញ្ឈប់សកម្មភាពវាយលុកហើយថាកម្ពុជាបានរំលោភលើបទឈប់បាញ់ និងធ្វើឱ្យខូចដល់វិធានការកសាងទំនុកចិត្តពីមុន។ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាម ឬការបាត់បង់ជីវិតបន្ថែមទៀតទេ ប៉ុន្តែប្រទេសថៃមានកាតព្វកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន។ នាយករដ្ឋមន្ត្រីនេះបានអះអាងថា ប្រទេសថៃមិនមែនជាអ្នកឈ្លានពានទេ ហើយមិនបានរំលោភលើកិច្ចព្រមព្រៀងណាមួយឡើយ ដោយថា កងកម្លាំងថៃបានធ្វើសកម្មភាពតែក្នុងការការពារខ្លួនប៉ុណ្ណោះ បន្ទាប់ពីការរំលោភលើកម្ពុជា។

គួរឲ្យដឹងដែរថា ចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ចំណែកឯកម្ពុជាវិញនៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ថាតើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដនោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)