TNAOT News
· 12-12
ភាគីថៃ បំពានគោលការណ៍ច្បាប់របស់ចលនាកីឡាអូឡាំពិក ដោយបើកការវាយប្រហារកម្ពុជា អំឡុងការរៀបចំព្រឹត្តាការណ៍ស៊ីហ្គេមលើកទី៣៣របស់ខ្លួន
#វ៉ាត់ ចំរើន# #TNAOT SPORT# #កីឡា# #កីឡាអូឡាំពិក# #កីឡាជាតិ#
2084
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូដឹកនាំអត្តពលិកកីឡាកម្ពុជាចូលរួមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥បានគូសបញ្ជាក់ថា ការចូលរួមរបស់អត្តពលិកកីឡាកម្ពុជា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣នេះ គឺការចូលរួមក្នុងគោលដៅបញ្ចៀសសង្គ្រាម ដើម្បីឱ្យសភាពការណ៍វិលទៅរកប្រក្រតីវិញ ដោយមិនមែនចូលរួមដោយគ្មានការគិតទុកនោះទេ ខណៈម្ចាស់ផ្ទះស៊ីហ្គេមថៃ បានធ្វើទង្វើផ្ទុយពីគោលការណ៍អូឡាំពិក បើកការវាយប្រហារប្រទេសកម្ពុជាទាំងកម្រោល ដែលទង្វើទាំងនេះ គឺជាការបំបាក់ស្មារតីកីឡាករកម្ពុជាមិនអាចបន្តចូលរួមប្រកួតបន្តទៀតនោះទេ។
ឯកឧត្តម វ៉ាត់ ចំរើន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូដឹកនាំអត្តពលិកកីឡាកម្ពុជាចូលរួមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ចំពោះការទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះម្ចាស់ផ្ទះថៃបានទទួលល្អដោយមានការយកចិត្តទុកដាក់ខ្ពស់ មិនមានអ្វីដែលជាក្តីព្រួយបារម្ភនោះទេ។ ប៉ុន្តែអាជ្ញាធរកីឡា និងប្រជាជនជ្រុលនិយមរបស់ថៃនៅតែដាក់សម្ពាធមកលើក្រុមប្រតិភូកម្ពុជា តាមរយៈបណ្តាញសង្គម ដោយអះអាងថា អាជ្ញាធរកីឡាថៃនឹងបើកការស៊ើបអង្កេតមកលើប្រតភិយើងពាក់ព័ន្ធ និងយីស្លាកហោរបស់ណាហ្គាវើលដ៍ ដែលស្លាកសញ្ញាម្ចាស់ឧបត្ថម្ភនៅលើអាវរបស់ក្រុមអត្តពលិកកម្ពុជា ដែលស្លាកយីហោនេះ ត្រូវបានគណៈកម្មការរៀបចំកម្មវិធីប្រកួតអះអាងថា យីហោឧបត្ថម្ភនៅលើអាវនេះស្របច្បាប់ ព្រោះវាជាយីហោរបស់ណាហ្គាវើលដ៍ ដែលជាស្លាកសញ្ញាបើករកស៊ី ក្រោមការអនុញ្ញាតច្បាប់ត្រឹមត្រូវពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានចាត់ទុកទង្វើនេះជាការបង្កើតបញ្ហាដើម្បីដាក់សម្ពាធមកលើកម្ពុជា។ 
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នេះ ថ្នាក់ដឹកថៃមិនយល់ពីទស្សនៈវិជ្ជារបស់អូឡាំពិកនោះទេ ពោល គឺភាគីថៃបានធ្វើផ្ទុយពីគោលការណ៍របស់អូឡាំពិក ក្នុងកំឡុងពេលរៀបចំកីឡាស៊ីហ្គេម បែរជាម្ចាស់ផ្ទះថៃបើកការធ្វើសង្គ្រាមជាមួយកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ “ការដកខ្លួនរបស់កម្ពុជាពិព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺជាប្រវត្តិសាស្រ្តលើកទី១ហើយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលមានប្រទេសទៅចូលរួមក្នុងពិធីបានត្រឹមត្រូវហើយ ក៏បានសម្រេចចិត្តដកខ្លួនមកវិញ។ ការដកខ្លួនរបស់កម្ពុជាមានការសាទរគាំទ្រយ៉ាងខ្លាំងពីបណ្តាសមាជិកអាស៊ានថា កម្ពុជាបានសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ហើយអាស៊ានគោរពការសម្រេចចិត្តរបស់ប្រតិភូកីឡាកម្ពុជា”។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានធ្វើពហិការ មិនចូលរួមក្នុងការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games (បច្ចុប្បន្នប្តូរមកជា SEA Games វិញ) លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ប្រទេសថៃផងដែរ ក្រោមមូលហេតុ ការព្រួយបារម្មពីសុវត្ថិភាពរបស់ ប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លើការទាមទារប្រាសាទព្រះវិហារ៕ 

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)