TNAOT News
· 12ម៉ោងមុន
ក្រុមហ៊ុនឧត្តុងអ៊ិចប្រេស ចុះ(MOU) ជាមួយក្រុមហ៊ុនមេធាវីរ៉ូយ៉ាល់ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងបង្កើនការយល់ដឹងប្រព័ន្ធច្បាប់នៅកម្ពុជា
#សង្គម# #ក្រុមហ៊ុនឧត្តុងអ៊ិចប្រេស# #ក្រុមហ៊ុនមេធាវីរ៉ូយ៉ាល់# #ព័ត៌មានសង្គម#
1637

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉ៃ ចាន់នាង ប្រធាន ឧត្តុងអ៊ិចប្រេសបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក ចូលរួមកម្មវិធី ចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមហ៊ុនឧត្តុងអ៊ិចប្រេស និង ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនមេធាវីរ៉ូយ៉ាល់ ដោយមាន ឯកឧត្តម បណ្ឌិត ហៀង មករា ជាប្រធានក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់។
យ៉ាងណាមិញ ពិធីនេះធ្វើឡើងមានគោលបំណងចម្បង គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការរួមគ្នា ផ្លាស់ប្តូរព័ត៌មាន បង្កើនការយល់ដឹង និងចូលរួមដោយផ្អែកលើច្បាប់ បទប្បញ្ញត្តិផ្សេងៗ ក្នុងទិសដៅបង្កើនកិច្ចសម្រួលផ្នែកច្បាប់ក្នុង ការអនុវត្តជាក់ស្តែងក្នុងពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិ៕







សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)