TNAOT News

· 20​ម៉ោង​មុន

ក្រុមហ៊ុនយក្សធំៗចំនួន៤ នៅកម្ពុជា ប្រកាសចូលរួមឧបត្ថម្ភថវិកាយ៉ាងច្រើនខ្ទង់លានដុល្លារ ជួយដល់ជនភៀសសឹង និងកងទ័ពជួរមុខ

#NEW NEWS# #អ្នកឧកញ៉ា# #សង្គម# #ឧបត្ថម្ភ​ថវិកា# #ព័ត៌មានសង្គម#

1826

ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងទុក្ខលំបាករងការឈ្លានពានពីថៃ បណ្ដាក្រុមហ៊ុនយក្សធំៗចំនួន៤ នៅកម្ពុជា ក៏មិនអោបដៃមើលនោះឡើយ ដោយបានប្រកាសចូលរួមឧបត្ថម្ភថវិកាយ៉ាងច្រើនខ្ទង់លានដុល្លារ ព្រមទាំងចូលរួមជាអង្គរ និងភេសជ្ជៈបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។

ដោយក្នុងនោះមានដូចជាៈ

១, ក្រុមហ៊ុន ជីបម៉ុង គ្រុប ប្រកាសចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ, អង្ករ ៣០០តោន ទឹកសុទ្ធកម្ពុជា១.៥លីត្រ ចំនួន៣០,០០០កេស។

២, អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានប្រកាសចូលរួមឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ)។

៣, អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បានប្រកាសចូលរួមឧបត្ថម្ភថវិការ ២,០០០,០០០ដុល្លារ (២លានដុល្លារ) (១លានដល់កងទ័ពជួរមុខ និង១លានដុល្លារ ដល់ជនភៀសសឹក)។

៤, អ្នកឧកញ៉ា សំអាង វឌ្ឍន: ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បន្តឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងប្រជាជនភៀសសឹកជាថវិកាចំនួន ១,០០០,០០០ ដុល្លារ (១លានដុល្លារ) អង្ករចំនួន ១០០ តោន ទឹកពិសា វី-អាកទីវ (១.៥ លីត្រ)ចំនួន ១០,០០០ កេស និងក្រមាចំនួន ១០,០០០។ 

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងលោកជំទាវ គឺជាការចូលរួមចំណែកជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស