TNAOT News

· ម្សិលមិញ

បង្ក្រាបបានករណីនាំចូលស្តុក ចែកចាយផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត ក្លែងក្លាយ នៅសង្កាត់ទួលស្វាយព្រៃ ១

#NEW NEWS# #សង្គម# #ឱសថក្លែងក្លាយ# #ព័ត៌មានសង្គម#

2004

កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការចុះបង្ក្រាបពាក់ព័ន្ធករណីនាំចូល ស្តុក ចែកចាយ ផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត (Cool-Kid) ក្លែងក្លាយ នៅផ្ទះលេខ១៩D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងជំនាញដកហូតសម្ភារៈវត្ថុតាងរួមមាន ផលិតផល ខូលឃីត (Cool-Kid) ក្លែងក្លាយ សរុប ៧៤កេសធំ និង៨កេសតូច និងសម្ភារៈវត្ថុតាងសង្ស័យថាជាផលិតផលខុសច្បាប់ចំនួន ៧មុខ ផ្សេងទៀត។

ក្រោយពីការឆែកឆេរ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចដកហូតសម្ភារៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី។

ក្រោយពីការសាកសួរ និងបញ្ចប់ការងារស៊ើបអង្កេត សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមនីតិវិធីកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)