TNAOT News
· 21ម៉ោងមុន
កម្មទាន់ជាន់កែង! ខេត្តថៃចំនួន៣០ ត្រៀមខ្លួនទទួលព្យុះភ្លៀងរហូតដល់ចុងសប្តាហ៍នេះ
#ប្រទេសថៃ# #ព័ត៌មាន# #គ្រោះធម្មជាតិ# #ព័ត៍មានអន្តរជាតិ#
1626

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥ បានឱ្យដឹងថា ខេត្តចំនួន៣០ កំពុងត្រៀមខ្លួនទទួលព្យុះភ្លៀងរហូតដល់ចុងសប្តាហ៍ ខណៈភាគខាងត្បូងនឹងជាកន្លែងដែលរងគ្រោះខ្លាំងជាងគេ ចំណែកបាងកកក៏រងឥទ្ធិពលដែរ ខណៈខេត្តទាំង៣០បូករួមទាំងនៅភាគឦសាន ខាងកើត និងកណ្តាលផងនោះ នឹងរងគ្រោះដោយព្យុះភ្លៀងដល់ថ្ងៃអាទិត្យ។
បាតុភូតនេះ នឹងបង្កឡើងដោយប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅពីលើសមុទ្រចិនខាងត្បូងផ្នែកខាងក្រោម ហើយកំពុងធ្វើដំណើរឆ្លងកាត់ ចុងខាងត្បូងនៃប្រទេសវៀតណាម ចូលទៅក្នុង ឈូងសមុទ្រថៃ និង តំបន់ភាគខាងត្បូង រួមផ្សំជាមួយនឹង ខ្យល់មូសុងឦសាន ដែលបក់ពីលើឈូងសមុទ្រ លើតំបន់ភាគខាងត្បូងនិងសមុទ្រអាន់ដាម៉ាន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើអ្វីជាស្នេហា? ស្នេហាជាអ្វី? ?
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
អតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា មានមោទនៈភាពចំពោះកូនប្រុស ដែលកំពុងឈរជើងការពារជាតិមាតុភូមិ
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
យោបល់ទាំងអស់ (0)