TNAOT News

· 13​ម៉ោង​មុន

អគ្គិភ័យលេបត្របាក់រោងចក្រប្លាស្ទិកនៅខេត្តសមុទ្ទសាខនទាំងព្រឹកព្រលឹម

#ផ្ទុះរោងចក្រប្លាស្ទិក# #អគ្គិភ័យ# #ប្រទេសថៃ# #ព័ត៌មាន# #ខេត្តសមុទ្ទសាខន# #ព័ត៍មានអន្តរជាតិ#

1939

នៅវេលាម៉ោង ៣៖៣៤ព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ មានអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានកើតឡើងនៅរោងចក្រប្លាស្ទិកមួយកន្លែង លើផ្លូវបាងផ្លា ឃុំថាតសៃ ស្រុកមឿងសាខន ខេត្តសមុទ្ទសាខន ប្រទេសថៃ។ ក្រុមពន្លត់អគ្គិភ័យនៅក្នុងតំបន់ និងក្បែរនោះត្រូវបានចល័តដើម្បីត្រួតពិនិត្យ និងទប់ទល់នឹងអគ្គិភ័យ។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលជាង ២ ម៉ោងដើម្បីគ្រប់គ្រងភ្លើងបានទាំងស្រុង។ យ៉ាងណាមិញ នៅមិនទាន់របាយការណ៍អំពីអ្នករបួស ឬស្លាប់នៅឡើយទេ ដោយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានអណ្តាតភ្លើងឆាបឆេះបែបនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)