TNAOT News

· ម្សិលមិញ

តារាចម្រៀង G-Devith និង អ្នកនាង ទេព បូព្រឹក្ស បង្កើត«មូលនិធិ​អ្នកចម្បាំងឈាមខ្មែរ»ជាលើកទី២ ក្នុងគោលបំណងធំៗចំនួន ៣

#Social Life# #មូលនិធិ# #G-Devith# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#

2414

តារាចម្រៀង លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានប្រកាសបើកនៅ«មូលនិធិ​អ្នកចម្បាំងឈាមខ្មែរ»ជាលើកទី២ ដើម្បីកៀគរថវិកាពីប្រជាពលរដ្ឋខ្មែរសម្រាប់ទ្រទ្រង់រលកសង្គ្រាមលើកទី២ នៃការឈ្លានពានពីចោរថៃមកលើបូរណភាពទឹកដីខ្មែរ ដោយក្នុងនោះរូបលោកផ្ទាល់និងភរិយាក៏បានចូលរួមថវិកាចំនួន ២មុឺនដុល្លារថែមទៀតផង។

នេះបើតាមការបង្ហោះរបស់លោក G-Devith រៀបរាប់ពីគោលបំណងធំៗនៃការបង្កើតមូលនិធិបែបនេះថា៖ «​ខ្ញុំបាទ G-DEVITH និង ទេព បូព្រឹក្ស សូម​អំពាវនាវ​ដល់បងប្អូន​ជនរួមជាតិទាំងក្នុង​និងក្រៅប្រទេស​សូម​ចូលរួម​តាម​លទ្ធភាព​។ 

យេីងខ្ញុំមានគោលបំណង ៣ សម្រាប់មូនិធិនេះគឺ:

គោលដៅទី ១ - ផ្តោតសំខាន់ទៅលើយោធាវីរៈកងទ័ពសមរភូមិជួរមុខគ្រប់មូលដ្ធាន។ ធានាបាននូវស្បៀង ដែលហែកហូបបានភ្លាមៗ និង ស្បៀងឆ្អិនស្រាប់ ថ្នាំសង្កូវ ឧបករណ៍ប្រើប្រាស់ចាំបាច់ និង បម្រុងសម្រាប់ករណីចាំបាច់។

គោលដៅទី ២ - ថវិការនឹងស្តុកទុកមួយចំណែកដើម្បីចូលរួមជាមួយរាជរដ្ធាភិបាលផ្គត់ផ្គង់បន្ថែមក្នុងករណីចាំបាច់ផ្នែក ‘ ពេទ្យ និង យុវជនស្ម័ក្រចិត្ត។

គោលដៅទី ៣ - ចូលទៅដល់ទីតាំង ជនភៀសសឹក ផ្គត់ផ្គង់របស់ចាំបាច់គ្រឿងឧបភោគបរិភោគ និង របស់ប្រើប្រាស់ចាំបាច់ ដល់ដៃ ដល់ទីតាំង។

លោកបានបន្តថា៖ «ដោយគោលដៅ ៣ ប្រការខាងលើនេះ ខ្ញុំ G-Devith និង ភរិយា អាចធានាបាននូវថវិការបងប្អូនដែលបានចូលរួម មិនអោយបាត់មួយកាក់មួយសេនណាឡើយ។ ក្នុងបុព្វហេតុជាតិលើកនេះទោះបីប្រទេសយើងតូចតែបេះដូងខ្មែរសាមគ្គីធំបុិនមហាមេឃ។មូលនិធិយើងខ្ញុំគឺគោលបំណងធំផ្តោតសំខាន់ទៅលើយោធា និង កងទ័ពសមរភូមិមុខ និង បងប្អូនជនភៀសសឹក»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស