TNAOT News
· ម្សិលមិញ
កម្ពុជាសម្រេចដកខ្លួនពីការចូលរួមប្រកួត កីឡាស៊ីហ្គេម នៅប្រទេសថៃ គ្រប់ប្រភេទកីឡា
#BREAKING NEWS# #ព្រឹត្តិការណ៍កីឡាស៊ីហ្គេម# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម#
2057

កម្ពុជា បានសម្រេចដកខ្លួនពីការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥ ជាផ្លូវការហើយ បន្ទាប់ពីបានចូលរួមក្នុងពិធីបើកជាផ្លូវការនៅប្រទេសថៃ នាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥។
ដោយបារម្ភពីហានិភ័យនៃសុវត្ថិភាព ខណៈជម្លោះព្រំដែនកាន់តែតានតឹង ថ្នាក់ដឹកនាំប្រតិភូកីឡាកម្ពុជាដែលមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់លិខិតជាផ្លូវការទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ពីការដកខ្លួនគ្រប់គ្រប់ប្រភេទកីឡាពីការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥។
ក្នុងលិខិតបញ្ជាក់ថា៖«ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខ្ញុំសូមអភ័យទោសដែលជម្រាបជូនលោកអ្នកថា ដោយសារតែការព្រួយបារម្ភយ៉ាងខ្លាំង និងសំណើពីក្រុមគ្រួសារអត្តពលិករបស់យើង ឲ្យសាច់ញាតិរបស់ពួកគេត្រឡប់មកផ្ទះវិញជាបន្ទាន់ NOCC ត្រូវតែដកគណៈប្រតិភូទាំងអស់របស់យើងចេញ ហើយរៀបចំការវិលត្រឡប់មកកម្ពុជាវិញជាបន្ទាន់ ដោយសារហេតុផលសុវត្ថិភាព»។
គួរឲ្យដឹងដែរថា ថ្នាក់ដឹកនាំ ១៣នាក់ និងកីឡាករ កីឡាការិនី គ្រូបង្វឹកចំនួន ៥១នាក់ បានធ្វើដំណើរទៅដល់ប្រទេសថៃពី៨ ដល់ ទី៩ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន ១២ ប្រភេទទៅចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមហ៊ុនឧត្តុងអ៊ិចប្រេស ចុះ(MOU) ជាមួយក្រុមហ៊ុនមេធាវីរ៉ូយ៉ាល់ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងបង្កើនការយល់ដឹងប្រព័ន្ធច្បាប់នៅកម្ពុជា
សញ្ញាគ្រោះថ្នាក់ មហារីកបំពង់អាហារ
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង
យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក
យោបល់ទាំងអស់ (0)