TNAOT News
· 12-09
តារាចម្រៀងរ៉េប វណ្ណដា បានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពល បង្ហោះសារជាភាសាអង់គ្លេសបង្ហាញពីការឈឺចាប់ដែលថៃឈ្លានពាន
#Social Life# #ការបាញ់ប្រហារ# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#
2555
កំពូលតារាចម្រៀងរ៉េបដ៏មានឥទ្ធិពលមួយរូបនៅកម្ពុជា លោក វណ្ណដា បានប្រើប្រាស់សម្លេង បង្ហោះសំណេរជាភាសាអង់គ្លេសក្នុងគោលបំណងឲ្យបណ្ដាអ្នកគាំទ្រនៅក្រៅប្រទេសបានដឹង ពីភាពឈឺចាប់ ព្រមទាំងការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពជនស៊ីវិលស្លូតត្រង់ និងកុមារកម្ពុជាដែលរងការវាយប្រហារយ៉ាងកម្រោលពីភាគីថៃ។
ដោយក្នុងនោះលោកបានលើកឡើងយ៉ាងដូច្នេះថា៖ "កុមារកម្ពុជាមិនអាចបញ្ចប់ការសិក្សាបានទេ ហើយបែរជាភៀសខ្លួនទៅទីសុវត្ថិភាពវិញបន្ទាប់ពីភាគីថៃចាប់ផ្តើមបាញ់ទៅលើពលរដ្ឋកម្ពុជា ពលរដ្ឋទាំងចាស់ជរា និងកុមាររបស់យើងត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះម្តងទៀត"។
បន្ថែមពីនេះ លោកក៏បានបង្ហាញពីការឈឺចាប់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលត្រូវបានភាគីថៃបើកការបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់ និងកងទ័ពកម្ពុជា ក៏ដូចជាប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះទង្វើរឈ្លានពានថៃមកលើកម្ពុជា»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល លោក វណ្ណដា បានប្រើសម្លេងដើម្បីឲ្យពិភពលោកបានដឹងពីទង្វើរបស់ដ៏អាក្រក់របស់ភាគីថៃ កន្លងមកលោកធ្លាប់បានចេញជាវីដេអូធ្វើឲ្យប្រជាជនថៃជាច្រើនខឹងសម្បារផងដែរ៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)