TNAOT News
· ម្សិលមិញ
ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ
#មណ្ឌលសុវត្ថិភាព# #NEW NEWS# #សង្គម# #ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម# #ព័ត៌មានសង្គម#
1949
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក និងពិនិត្យមើលពីតម្រូវការស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។
ការចុះត្រួតពិនិត្យនេះគឺដើម្បីធានាឲ្យបាននូវ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅក្នុងមណ្ឌលនីមួយៗ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាទីជម្រកសមរម្យ ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រេីប្រាស់ ព្រមទាំងការបំពេញតម្រូវការចាំបាច់ផ្សេងៗ សម្រាប់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមកស្នាក់អាស្រ័យបណ្ដោះអាសន្ន។
ខេត្តព្រះវិហារ រងផលប៉ះពាល់បណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់១នាក់ និងរងរបួស២នាក់ នៅតំបន់មុំបី ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត។ ក្រៅពីនេះ គ្រាប់ផ្លោងរបស់ថៃ បានបណ្ដាលឱ្យឆេះអគារកាស៊ីណូ(មិនដំណើរការ)មួយកន្លែងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ។ 
ចំពោះការជម្លៀសប្រជាពលរដ្ឋ បាននិងកំពុងជម្លៀសចេញពី៦ឃុំ នៃស្រុកជាំក្សាន្តដែលនៅកៀកនឹងខ្សែបន្ទាត់ព្រំដែន ទៅកាន់ទីតាំងមានសុវត្ថិភាព ដែលបានរៀបចំដោយអាជ្ញាធរខេត្តចំនួន៨ទីតាំង សរុបចំនួន ១ ៤៩១គ្រួសារ ស្នើនឹង៥ ៥៩៧នាក់ មានស្រីចំនួន ៣ ១១៥នាក់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)