TNAOT News
· 12-08
នេះហើយផលពិបាកនៃសង្រ្គាម? អ្នកភូមិភៀសសឹកថៃជួបគ្រោះថ្នាក់ចរាចរណ៍ដោយយានយន្ត ១០គ្រឿង បុកបន្តកន្ទុយគ្នា
#ប្រទេសថៃ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#
1747

នេះហើយផលពិបាកនៃសង្រ្គាម? អ្នកភូមិភៀសសឹកថៃជួបគ្រោះថ្នាក់ចរាចរណ៍ដោយយានយន្ត ១០គ្រឿង បុកបន្តកន្ទុយគ្នា ធ្វើឲ្យកកស្ទះចរាចរណ៍ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីព្រំដែននៅខេត្តឧប៊ុនរ៉ាចាថានី
គ្រោះថ្នាក់ចរាចរណ៍រវាងយានយន្ត១០គ្រឿងបានបុកបន្តកន្ទុយគ្នានេះ បានកើតឡើងនៅលើដងផ្លូវនៅតំបន់ព្រំដែនរវាងស្រុកណាំយួន និងស្រុកដេតឧត្តម ក្នុងខេត្តឧប៊ុនរ៉ាចាថានី ក្នុងអំឡុងយប់ថ្ងៃទី ៧ ខែធ្នូ ខណៈដែលប្រជាជននៅស្រុកណាំយួនបានប្រញាប់ប្រញាល់ជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន។ ហេតុការណ៍នេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍លាតសន្ធឹងជាង ៤ គីឡូម៉ែត្រ។
ការជម្លៀសប្រជាជននេះបានកើតឡើងបន្ទាប់ពីការប្រកាសរបស់កងទ័ពបន្ទាប់ពីការប៉ះទង្គិចគ្នារវាងទាហានថៃ បាញ់ទាហានកម្ពុជា នៅខេត្តស៊ីសាកេតកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)