TNAOT News
· 12-05
អ្នកគាំទ្របាល់ទាត់កម្ពុជាសម្ដែងការគាំទ្រខ្លាំង បើទោះបីព្រះខ័នរាជស្វាយរៀងបានត្រឹមស្មើក្រុមម៉ាឡេស៊ី ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup
#TNAOT SPORT# #កីឡា# #ក្លឹបព្រះខ័នរាជស្វាយរៀង# #Johor Darul Ta’zim FC# #ប្រដាល់ខ្មែរ#
2618
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានប្រកួតស្មើក្រុមខ្លាំងលំដាប់កំពូលតំបន់ និងទ្វីបអាស៊ី Johor Darul Ta’zim FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-២ នៃកម្មវិធីជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ។
យ៉ាងណាមិញ គេសង្កេតឃើញថា ជំនួបដ៏កក្រើកនេះ បន្ទាប់ពីចាប់ផ្ដើមបាន ៣០នាទី កីឡាករ Cristian Roque បានស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១គ្រាប់ មុនមិត្តរួមក្រុមកីឡាករ ញាណ សុស៊ីដាន បន្ថែមគ្រាប់ទី២ នៅនាទី៣៨ ក្រោយការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Peprah Kwame។ បន្ទាប់មកក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង Johor Darul Ta’zim FC បានវាយបក ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La'Vere Corbin-Ong នៅនាទី៩០+៦។
ទោះបីជាមានការភ្លាត់ស្មើចុងម៉ោងយ៉ាងណា តែអ្នកគាំទ្របាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅតែសម្ដែងនូវការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការនាំមុខគីឡូធ្ងន់លំដាប់ទ្វីប ដែលជាបេក្ខភាពលេងវគ្គ ១៦ក្រុមចុងក្រោយ នៃជើងឯកក្លិបទ្វីបអាស៊ី AFC Champions League Elite 2025/26 នេះ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យព្រះខ័នរាជ។
លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ថ្លែងឱ្យដឹងក្រោយបញ្ចប់ការប្រកួតថា លោកពិតជាសោកស្ដាយចំពោះការរបូតគ្រាប់បាល់មួយគ្រាប់ ពោល គឺក្រុមរបស់យើងគួរតែទទួលបាន៣ពិន្ទុរ ប៉ុន្តែទោះបីជាយ៉ាងណាសម្រាប់ការប្រកួតបន្ទាប់ គឺក្រុមព្រះខ័នរាជ នឹងត្រៀមហ្វឹកហាត់ឱ្យបានរួចរាល់ដើម្បីយកឈ្នះក្រុមភ្ញៀវថៃនៅទីក្រុងបាងកក។ 
ជាមួយគ្នានះដែរ ខ្សែរប្រយុទ្ធព្រះខ័នរាជស្វាយរៀង កីឡាករ Cristian Roque បានលើកឡើងថា ក្រុម Johor Darul គឺជាក្រុមដែលសម្បូរទៅដោយកីឡាករល្អ និងខ្លាំងៗ ខណៈទម្រង់លេងរបស់មិត្តរួមក្រុមនៅក្នុងថ្ងៃនេះ ក៏ធ្វើបានល្អដូចគ្នា ហេតុដូច្នេះលទ្ធផលការប្រកួតពេលនេះ គឺលោកពេញចិត្ត ហើយគិតថាយើងបានឈ្នះចិត្តអ្នកគាំទ្ររួចហើយ។ 
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៣ រកបាន ៤ពិន្ទុ គ្រាដែលក្រុម Johor Darul Ta’zim FC បន្ដឈរកំពូលតារាងរកបាន ៧ពិន្ទុ និងក្រុម Nam Dinh របស់វៀតណាម បានឡើងមកឈរលេខ២ រកបាន ៦ពិន្ទុ៕ 

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)