TNAOT News
· 12-03
សាកលវិទ្យាខេមតិច រៀបចំកម្មវិធីប្រកួត UNIIC Demo Day ដើម្បីបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិតនៅប្រទេសកម្ពុជា និងថ្នាក់តំបន់
#UNIIC Demo Day# #សង្គម# #សាកលវិទ្យាខេមតិច# #ព័ត៌មានសង្គម#
2225
សាកលវិទ្យាល័យខេមតិចដោយមានការគាំទ្រ និងឧបត្ថម្ភពីសហគ្រិនខ្មែរ និងធនាគាកាណាឌីយ៉ា បានរៀបចំឡើងនៅកម្មវិធី The University Incubator Consortium -UNIIC Demo Day 2025 នៅថ្ងៃទី១-២ ធ្នូ ២០២៥។
កម្មវិធីប្រកួត UNIIC Demo Day មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សតចំនួន150នាក់ មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមាន៖ តំណាងពីប្រទេសកម្ពុជា៖ សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ប្រទេសឥណ្ឌូណេស៊ី ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសភីលីពីន និងប្រទេសម៉ាឡេស៊ី។ 
កម្មវិធីនេះ មានគោលបំណងបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិត នវានុវត្តន៍ក្នុងតំបន់ និងប្រព័ន្ធអេកូឡូស៊ីនៃប្រទេសកម្ពុជា និងថ្នាក់តំបន់។ បន្ថែមពីនេះ ជំរុញបណ្តាញទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យដែលមកពីប្រទេសផ្សេងៗគ្នា ក៏ដូចជា ពង្រឹងនូវនវានុវត្តន៍ និងគាំទ្រសហគ្រិនវ័យក្មេងក្នុងប្រទេស និងតំបន់។ នេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលជំរុញឲ្យយុវជនជំនាន់ក្រោយក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត និងនាំយកកម្ពុជាឆ្ពោះទៅរកធុរៈកិច្ចថ្មី។
១) ជ័យលាភីនៃការធ្វើបទបងង្ហាញល្អរបស់ក្រុម Tokkatot, CamTech University ប្រទេសកម្ពុជា។ 
២) ជ័យលាភីនៃ Most Favorite startup ក្រុម Xeed (Bus2Go), Adamson University, ប្រទេសភីលីពីន
៣) ជ័យលាភីទី១ ក្រុម Ekspora, Universitas Trisakti, ប្រទេសឥណ្ឌូណេស៊ី
៤) ជ័យលាភីទី២ ក្រុម Cuhati, Tra Vinh University , ប្រទេសវៀតណាម
៥) ជ័យលាភីទី៣ ក្រុម Hiblaa, Occidental Mindora State University ប្រទេសភីលីពីន
សាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមាន៖
-តំណាងពីប្រទេសកម្ពុជា៖ សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
-ប្រទេសឥណ្ឌូណេស៊ី៖ សាកលវិទ្យាល័យ Universitas Trisakti និងUniversitas Multimedia Nusantara
-ប្រទេសអាហ្វ្រិកខាងត្បូង៖ សាកលវិទ្យាល័យUniversity of Mpumalanga Sefako និងMakgatho Health Sciences University 
-ប្រទេសកូរ៉េខាងត្បូង៖ វិទ្យាស្ថានAsian Society of Innovation & Policy
-ប្រទេស Uzbekistan៖ សាកលវិទ្យាល័យMillat Umidi University
-ប្រទេសឥណ្ឌា៖ វិទ្យាស្ថាន Coimbatore Institute of Technology
-ប្រទេសវៀតណាម៖ សាកលវិទ្យាល័យTra Vinh University និងសាកលវិទ្យាល័យHung Vuong University Ho Chi Minh City 
-ប្រទេសភីលីពីន៖ សាកលវិទ្យាល័យWestern Philippines University សាកលវិទ្យាល័យ Adamson University , សាកលវិទ្យាល័យ Mindoro State និង សាកលវិទ្យាល័យ Occidental Mindoro State College
-ប្រទេសម៉ាឡេស៊ី៖ សាកលវិទ្យាល័យAsia Pacific University of Technology & Innovation





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)