TNAOT News
· 11-26
កើតចេញពីគ្រួសារកសិករ កីឡាករវាយកូនហ្គោលដ៏ល្បី Michael Campbell ថា “កីឡាវាយកូនហ្គោលគឺសម្រាប់ទាំងអស់គ្នា!”
#សង្គម# #ព័ត៌មានសង្គម# #កីឡាករវាយកូនហ្គោល#
2106

កើតចេញពីគ្រួសារកសិករ កីឡាករវាយកូនហ្គោលដ៏ល្បី Michael Campbell ថា “កីឡាវាយកូនហ្គោលគឺសម្រាប់ទាំងអស់គ្នា!” ហើយត្រូវមានសុបិនខ្ពស់ដើម្បីអនាគតពេលទស្សនកិច្ចទៅដល់បឋមសិក្សា បាក់រនាស់ ខេត្តតាកែវ
កីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិលោក Michael Campbell ដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានធ្វើដំណើរទស្សនកិច្ចទៅដល់សាលាបឋមសិក្សា បាក់រនាស់ ខេត្តតាកែវ ដើម្បីផ្តល់ក្តីស្រឡាញ់និងជួបជុំជាមួយសិស្សានុសិស្ស ក្នុងនោះក៏បានបង្ហាញពីរបៀបនៃការវាយកូនហ្គោលខ្លះៗ ដល់ក្មួយៗដើម្បីស្វែងយល់អំពីកីឡាករវាយកូនហ្គោលផងដែរ។


ក្នុងឱកាសនោះ កីឡាករវាយកូនហ្គោល Michael Campbell បាននិយាយថា “កីឡាវាយកូនហ្គោលគឺសម្រាប់ទាំងអស់គ្នា!” ហើយលោកបានជំនះឧបស្គជាច្រើនពីគ្រួសារដែលមានកំណើតពីកសិករមានជីវភាពមិនសូវធូរធារក្នុងតំបន់ជនបទប្រទេសញ៉ូហ្សែនលែន មុននឹងវិវត្តខ្លួនក្លាយជាកីឡាករវាយកូនហ្គោលដ៏ល្បីឈ្នះពានរង្វាន់ជាច្រើនជុំវិញពិភពលោក ។ លោកបានឆ្លៀតឱកាសចុះទៅចែករំលែកបទពិសោធន៍ និងបំផុសគំនិតដល់ប្អូនៗកុមារកម្ពុជាឲ្យមានក្តីសុបិនខ្ពស់ ខិតខំប្រឹងប្រែងដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន មិនថាមកពីស្ថានភាពគ្រួសារប្រភេទណាក៏ដោយ។ 


ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហាត់បង្ហាញក្មេងៗអំពីតិចនិចខ្លះៗពីការវាយកូនហ្គោល ដែលបង្កើតបរិយាកាសសប្បាយរីករាយជាមួយនឹងបទពិសោធន៍ថ្មីលើកីឡាវាយកូនហ្គោលផងដែរ! កីឡាកររស់ក្នុងសន្តិភាព៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពិធីបុណ្យ ឌីវ៉ាលីរបស់សាសនាហិណ្ឌូ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
ថៃ ប្រកាសព្រឹកនេះនឹងពង្រីកតំបន់ប្រយុទ្ធ ដោយបញ្ជាឲ្យប្រជាជននៅក្នុងតំបន់ព្រំដែននៃខេត្តត្រាតចាកចេញពីមូលដ្ឋាន១០០%
ជំងឺរើម និងគ្រោះថ្នាក់៣យ៉ាងដែលអ្នកមិនដឹង
រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ចាត់ទុកទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ជាផ្នែកមួយផ្សព្វផ្សាយវិស័យទេសចរកម្ពុជាទៅកាន់ពិភពលោក
យោបល់ទាំងអស់ (0)