TNAOT News
· 2ម៉ោងមុន
ក្រមា និងសារជូនពរពីប្រជាជនជួរក្រោយបន្តទៅដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
#វីរកងទ័ព# #សង្គម# #សារជូនពរ# #DEVELOPING NEWS# #ព័ត៌មានសង្គម#
1041
នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញដឹកនាំសហការី នាំយកក្រមា និងសារជូនពរពីបងប្អូនប្រជាជនជួរក្រោយ ទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ផ្តល់កម្លាំងចិត្ត និងបង្ហាញការនឹករឭក ការគោរព និងការគាំទ្រពីប្រជាជនជួរក្រោយ ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី។
បន្ទាប់ពីបានស្ដាប់នូវគោលបំណង និងទទួលបានសារពីប្រជាជនជួរក្រោយដោយផ្ទាល់ដៃ បងៗវីរកងទ័ពបានសម្ដែងក្ដីសោមនស្សរីករាយ និងអារម្មណ៍រំភើបយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាជនជួរក្រោយទាំងអស់ ដែលតែងនឹករឭក និងមិនដែលមិនភ្លេចកងទ័ពជួរមុខទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាកម្លាំងចិត្តដ៏ធំធេង ដែលធ្វើឱ្យកងទ័ពទាំងអស់ មិនមានអារម្មណ៍ថាឯកា ហើយមានឆន្ទៈក្នុងការបន្តឈរជើងយ៉ាងរឹងមាំក្នុងបេសកកម្មការពារទឹកដី និងអធិបតេយ្យភាពជាតិ។
លើសពីក្រមា និងសារជូនពរ សកម្មភាពនេះគឺជាការបង្ហាញយ៉ាងច្បាស់នៃមនោសញ្ចេតនា និងចំណងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រជាជន និងកងទ័ព ដែលតែងតែឈរជាមួយគ្នាទាំងក្នុងពេលមានសុខសន្តិភាព និងក្នុងកាលៈទេសៈលំបាក។ ជាមួយគ្នានេះ វាក៏បញ្ជាក់ថា ពេលកាន់តែលំបាក ប្រជាជនខ្មែរកាន់តែរួបរួម និងកាន់តែរឹងមាំ៕












សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
ប្រទេសថៃកំពុងជួបប្រទះនឹងការខ្វះខាតប្រេងម៉ាស៊ូតយ៉ាងទូលំទូលាយនៅក្នុងខេត្តជាច្រើន
Discover the art that returns shattered porcelain to wholeness: the craft of restoration
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)