TNAOT News
· 09-16
ប្រទេសថៃ ខ្វះខាតថវិការប្រមាណជាង ១៤លានដុល្លារអាមេរិក ដើម្បីត្រៀមរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣៣នាខែធ្នូ
#ប្រទេសថៃ# #កីឡាអន្តរជាតិ# #TNAOT SPORT# #កីឡា# #SEA GAMES#
2416
នៅសល់ប្រមាណ ៩០ថ្ងៃទៀតប៉ុណ្ណោះ ប្រទេសថៃ នឹងត្រូវបើកព្រឹត្តិការណ៍ប្រកួតកីឡាធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ខណៈមកទល់និងពេលនេះ ប្រទេសថៃកំពុងខ្វះលុយប្រមាណ ១៤លានដុល្លារអាមេរិកទៀត ដើម្បីរៀបចំព្រឹត្តការណ៍មួយនេះដោយរលូន។
នាយកអាជ្ញាធរកីឡាថៃ (SAT) លោក Kongsak Yodmanee បានបញ្ជាក់ថា ការចែកចាយ និងកៀគរថវិកានៅមិនទាន់បញ្ចប់នៅឡើយទេ។

លោក Kongsak បានលើកឡើងយ៉ាងដូច្នេះថា ៖ «ថវិកាសម្រាប់ SEA Games នៅតែខ្វះ ទោះបីជាយ៉ាងណា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ គណៈកម្មការរៀបចំការប្រកួតនៅខ្វះលុយប្រមាណ ៤៥៩លានបាត ឬស្មើនឹងប្រមាណ ១៤លានដុល្លារអាមេរិក។ ផ្នែកមួយនៃបញ្ហាកង្វះថវិការនៃការរៀបចំនេះ គឺដោយសារការកាត់ថវិកាពីនាយកដ្ឋានថវិកា» «យើងបានស្នើថវិកាបន្ថែមនេះ ដើម្បីគ្របដណ្តប់លើការពង្រីកចំនួនកីឡា អត្តពលិក និងការចំណាយដំណើរការខ្ពស់ជាងមុន»។
គួរបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣៣ នឹងចាប់ពីថ្ងៃទី ៩ ដល់ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ ដោយរៀបចំនៅទីក្រុងបាងកក សុងខ្លា និង ឈុនបុរី ដែលរំពឹងមានកីឡាករ កីឡាការិនីប្រមាណ ១២០០០នាក់មកពី ១១ ប្រទេសចូលរួមប្រកួត លើ៥០ប្រភេទកីឡាដែលមាន ៥៧៤វិញ្ញាសា។ចំណែកកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នឹងចាប់ពីថ្ងៃ២០ ដល់ ទី២៦ ខែមករា ឆ្នាំ ២០២៦ ដោយមានកីឡាចំនួន ១៩ប្រភេទ ស្មើនឹង ៥៣៦វិញ្ញាសា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)