TNAOT News

· 08-20

តារាចម្រៀងរ៉េប VANNO ត្រូវបានគេ Report tik tok និងបទចម្រៀង«ប្រាសាទតាទា»

#NEW NEWS# #បទចម្រៀង# #កម្សាន្ត# #តារាខ្មែរ# #VANNO#

2992

តារាចម្រៀងរ៉េប VANNO ដែលកំពុងតែសន្ទុះនៃការគាំទ្រខ្លាំង តាមរយៈ បទចម្រៀង«ប្រាសាទតាទា» ដែលជាបទចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ និងមានអត្ថន័យឌឺដងទៅកាន់សៀម ខណៈពេលដែលប្រទេសនេះកំពុងតែលាបពណ៌ និងចង់បានប្រាសាទតាមាន់របស់កម្ពុជាយើង ដោយក្នុងនោះបទចម្រៀងមួយបទនេះ ត្រូវបានក្រុមមួយចំនួនដែលមិនមែនជាជនជាតិខ្មែរបាន Report ដាច់ Sound ចម្រៀង ហើយថែមទាំងReport Acc tik tok ទៀត តែយ៉ាងណាមិញលោកហាក់មិនខ្វល់ព្រមទាំងចេញបទចម្រៀង Version3 ដោយអត្ថន័យកាន់តែសាហាវជាងមុន។

នេះបើយោងតាមផេកផ្លូវការរបស់ តារារ៉េបរូបនេះ បានបញ្ជាក់បែបនេះថា៖ «បទប្រាសាទតាទា ត្រូវបានពួកមួយចំនួនដែលមិនមែនជាជនជាតិខ្មែរ បាន Report ឡើងដាច់ Sound ចម្រៀងហើយបងប្អូន Report ទាំង Acc tik tok ខ្ញុំទៀត អត់អីទេស្អែកចាំទទួល Version 3 ទៀតថាអ្នកជិតខាងគំរក់ ល្បិចគ្រប់សព្វ»។

គួរបញ្ជាក់ផងដែរថា បទចម្រៀង«ប្រាសាទតាទា» ត្រូវបានមហាជនជាច្រើនគាំទ្រខ្លាំងដោយគ្រប់គ្នាបានយកបទចម្រៀងនេះមករាំលេងកម្សាន្តតាម TikTok ជាហូរហែរ ដោយសារតែចង្វាក់ភ្លេង និងអត្ថន័យពិតជាត្រូវចិត្តអ្នកគាំទ្រជាច្រើនផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស