TNAOT News

· ម្សិលមិញ

ទីបំផុតលោក ម៉ុក ចូច ចេញលិខិតសុំទោសជាសាធារណៈ និងកិច្ចសន្យា ក្រោយសម្តែងមិនសមរម្យប៉ះពាល់បងប្អូនឥស្លាម

#ម៉ុក ចូច# #Social Life# #ខ្មែរឥស្លាម# #កម្សាន្ត# #តារាខ្មែរ#

2292

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំអប់រំណែនាំដល់ក្រុមសិល្បៈភ្លេងខ្មែរ ដែលមាន លោក ម៉ុក ចូច ជាប្រធានក្រុមសិល្បៈភ្លេងប្រពៃណីខ្មែរនាយចូច ស្ថិតនៅ ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានសម្តែងក្នុងពិធីបុកល័ក្ត នៃកម្មវិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការសម្តែងនោះមានកាយវិការមិនសមរម្យប៉ះពាល់ដល់ការប្រតិបត្តិជំនឿសាសនាបងប្អូនសាសនិកឥស្លាម មកធ្វើការអប់រំណែនាំពីក្រមសីលធម៌នៃអ្នកសិល្បៈ និងធ្វើកិច្ចសន្យា ដើម្បីចៀសវាងមានការសម្តែងខុសឆ្គងលើកក្រោយទៀត។

ដោយក្នុងនោះ លោក ម៉ុក ចូច បានកិច្ចសន្យាចំនួន ៤ចំនុច៖

១.រក្សាឲ្យបាននូវសុជីវធម៌ សីលធម៌ ភាពថ្លៃថ្នូរ ទាំងកាយវិការនិងពាក្យសម្តីក្នុងពេលសម្តែង

២.ចៀសវាងឲ្យបាននូវការសម្តែងកាយវិការពាក្យសម្តីមានលក្ខណៈអាសអាភាស អសុរោះ និងមិនសមរម្យ ប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿសាសនា ឬជាតិសាសន៍ណាមួយ

៣. ព្យាយាមសិក្សាស្វែងយល់បន្ថែមអំពីក្រមសីលធម៌នៃអ្នកសិល្បៈ

៤. ព្រមទទួលនូវការអប់រំ ណែនាំ ស្តីបន្ទោស ឬ ការព្រមានជាលាយលក្ខណ៍អក្សរពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបើមានកំហុសក្នុងពេលសម្តែងរាល់ចំណុចនៃកិច្ចសន្យា ខ្ញុំបាទសន្យាថានឹងគោរពតាមគ្រប់ចំណុច និងសុំផ្តិតមេដៃទុកជាភស្តុតាង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)