TNAOT News
· 2025-08-15
ស្មារតីខ្មែរជួយខ្មែរ! អ្នកជំនួញអនឡាញ ចែយៀក ប្រកាសឧបត្ថម្ភយានជំនិះថ្មីដល់វីរៈកងទ័ពដែលរងការខូចខាត
#NEW NEWS# #កងទ័ព# #សង្គម# #ចែយៀក# #ព័ត៌មានសង្គម#
6433
អ្នកជំនួញអនឡាញដ៏ល្បី ចែយៀក បានប្រកាសឧបត្ថម្ភម៉ូតូជាច្រើនគ្រឿង និងរថយន្ត ជូនទៅដល់វីរៈកងទ័ពជួរមុខដែលរងការខូចខាតនូវយានជំនិះ ពោល គឺ អាចមកបើកយកម៉ូតូថ្មីបានពីលោកស្រីផ្ទាល់ ការណ៍នេះ សបញ្ជាក់ពីទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លៃបាន ដែលអ្នកជំនួញអនឡាញរូបនេះហ៊ានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីជួយដល់សង្គមជាតិស្របពេលដែលកម្ពុជាកំពុងតែមានបញ្ហាឈ្លានពានពីកងទ័ពសៀម។
នេះបើយោងតាមការបង្ហោះសំណេររបស់ ចែយៀក បានប្រកាសបែបនេះថា៖ «បងប្អូន វីរៈកងទ័ព ដែលខូចខាតទ្រព្យសម្បត្តិអាចមកបើកម៉ូតូ នៅក្រុមហ៊ុនMiss បានណា ខូចខាតHonda Dream បើក Honda Dreamខូចខាត ម៉ូតូម៉ាក Wave បើក ម៉ូតូម៉ាក Wave គ្មានម៉ូតូដឹកស្បៀងខ្ញុំបរិច្ចាគថែម ១០គ្រឿង សម្រាប់ប្រើប្រាស់រួម ក្នុងការចូលរួមជួយសង្គ្រោះជាតិទាំងអស់គ្នា ស្មារតីខ្មែរខ្លាំង»។
គួរបញ្ជាក់ផងដែរថា អ្នកជំនួញអនឡាញ ចែយៀក កំពុងតែអង្រួនចិត្តមហាជនឲ្យស្ញប់ស្ញែង និងស្រលាញ់ពេញចិត្តគ្រប់ៗគ្នា ខណៈប្រទេសជាតិកំពុងរងការឈ្លានពាន អ្នកជំនួញរូបនេះគឺមិនអោបដៃឈរមើលនោះឡើយ លោកស្រីតែងតែស្វះស្វែងជួយជាថវិការក៏ដូចជាសម្ភារៈប្រើប្រាស់ចាំបាច់ដល់ជនភៀសសឹក ក៏ដូចជាវីរៈកងទ័ពជួរមុខ ដែលត្រង់ចំនុចទាំងនេះហើយ ទើបធ្វើឲ្យអ្នកជំនួញអនឡាញរូបនេះទទួលបានការកោតសរសើរនិងគាំទ្រពីប្រជាពលរដ្ឋខ្មែរផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
រដ្ឋមន្ត្រីមហាផ្ទៃណែនាំឳ្យស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់
ចងចាំមិនភ្លេច! ឧកញ៉ា ខេមរៈ សិរីមន្ត រៀបចំពីធីរាប់បាត្រព្រះសង្ឃ ១០០អង្គ ឧទ្ទិសកុសលជូនវីរៈកងទ័ពពលី នៅព្រឹកស្អែកនេះ

យោបល់ទាំងអស់ (0)