TNAOT News

· 2025-06-20

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សម្រុកហ្វឹកហាត់ត្រៀមប៉ះនឹងក្រុមជម្រើសជាតិហ្គាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

#ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា# #TNAOT SPORT# #កីឡា# #កីឡាជាតិ#

2317

៤ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិនារីកម្ពុជា នឹងក្រុមជម្រើសជាតិហ្គាំ(Guam) ចាប់ផ្តើមហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

អ្វីដែលទន្ទឹងរង់ចាំសម្រាប់អ្នកគាំទ្រ នឹងមកដល់ក្នុងពេលឆាប់ៗនេះ ខណៈក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងពូល នៃពានរង្វាន់ក្នុងតំបន់អាស៊ី AFC Women's Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G នេះ។

តោះកុំភ្លេច! ចូលរួមស្រែកហ៊ោទាំងអស់គ្នា បើស្អកករ អាចរកស្តង់ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណិត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ មកទទួលទានមានកម្លាំងពេញតែម្តង បន្តស្រែកហ៊ោគាំទ្របាល់ទាត់នារីកម្ពុជា គាំទ្របាល់ទាត់កម្ពុជា គាំទ្រជាមួយ ក្រុមហ៊ុនវឌ្ឍនៈ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)