TNAOT News

· 06-05

គ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិល្ងាចនេះជាការទទួលបានបទពិសោធន៍ថ្មីសម្រាប់កូនក្រុម

#Mr. Koji Gyotoku# #ជម្រើសជាតិកម្ពុជា# #បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា#

1863

លោក Mr. Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានថ្លែងអោយដឹងនៅក្នុងសន្និសិទ្ធសារព័ត៌មានមុនការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជា-តាជីគីស្ថាន កាលពីម្សិលមិញថា លោកពិតជាសប្បាយរីករាយដែលក្រុមជម្រើសជាតិត្រូវប៉ះជាមួយក្រុមតាជីគីស្ថាននាល្ងាចនេះ ខណៈលោកចាត់ទុកថាក្រុមនេះ គឺជាក្រុមមួយដែលខ្លាំង និងមានកីឡាករដែលមានសមត្ថភាពខ្ពស់ លេងនៅលើទីលានប្រកួតប្រកបដោយភាពស្វាហាប់។ តែទោះបីជាយ៉ាណា លោកនៅតែរំពឹងថា ការប្រកួតដ៍ស្វិតស្វាញនាល្ងាចនេះ កីឡាករកម្ពុជានឹងទទួលបានបទពិសោធន៍ច្រើនពីក្រុមជម្រើសជាតិតាជីគីស្ថាន។  

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្ថែមថា ការប្រកួតដ៍តានតឹងនាល្ងាចនេះ លោកនឹងណែនាំអោយកូនក្រុមរបស់ខ្លួន ត្រូវប្រឹងប្រែងបង្ហាញទម្រង់លេងអោយអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជំនះជូនដល់អ្នកគាំទ្រកម្ពុជា ។ 

យ៉ាងណាមិញ លោកនៅតែបន្តលើកទឹកចិត្ត និងជម្រុញអោយកីឡាករវ័យក្មេងនៅក្នុងក្រុមជម្រើសជាតិទាំងអស់ ព្យាយាមបញ្ចេញទម្រង់លេងអោយអស់ពីសមត្ថភាព ដូចទៅនិងអ្វីដែលពួកគេបានខិតខំហ្វឹកហាត់កន្លងមកនេះ ខណៈលោកមើលឃើញថាបើទោះបីជាមានកីឡាករល្អៗមួយចំនួនអវត្តមាន ក្នុងការប្រកួតនេះមែន ប៉ុន្តែលោកនៅតែរំពឹងថាក្រុមជម្រើស១១នាក់ដំបូងដែលដាក់អោយប៉ះជាមួយក្រុមតាជីគីស្ថាននឹងធ្វើអោយបានល្អ។ 

កីឡាករ សារ៉េត គ្រីយ៉ា បានលើកឡើងពីអារម្មណ៍រំភើបរីករាយចំពោះការប្រកួតល្ងាចនេះ ពិព្រោខ្សែរពាររូបនេះយល់ឃើញថា ក្រុមតាជីគីស្ថាន គឺជាក្រុមដែលខ្លាំងនៅតំបន់ទ្វីបអាស៊ី តែទោះបីជាយ៉ាងនេះក្ដី លោករួមទាំងមិត្តរួមក្រុមនឹងប្រឹងប្រែងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីទទួលបានជោកជ័យសម្រាប់ការប្រកួតលើកនេះ។ 

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិតាជីគីស្ថាននៅក្នុងជំនួបមិត្តភាពអន្តរជាតិ VATTANAC ចាប់ពីម៉ោង៧ល្ងាចនេះតទៅ នៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា បើទោះបីជាការប្រកួតមួយនេះ ជាការប្រកួតមិត្តភាពក្ដី តែនេះ គឺជាការប្រកួតដ៏សំខាន់ផងដែរសម្រាប់កម្ពុជា ដើម្បីទទួលបានចំណាត់ថ្នាក់ល្អក្នុងតារាងបាល់ទាត់ទ្វីបអាស៊ី ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)