TNAOT News
· 2025-05-01
រឿងនឹកស្មានមិនដល់! ស្វាមីរបស់អ្នកនាងសុខ ហេង ចូលមន្ទីពេទ្យបន្ទាន់ព្រោះតែស្រាមួយដប
#Social Life# #កម្សាន្ត# #តារាខ្មែរ# #អ្នកនាងសុខ ហេង#
2989
គ្រប់គ្នាច្បាស់ជាស្គាល់អ្នកជំនួញអនឡាញដ៏ល្បី មានទ្រព្យសម្បត្តិស្តុកស្តម្ភ អ្នកនាង សុខ ហេង រួចមកហើយ ដោយកម្រឃើញអ្នកនាងចែករំលែករឿងមិនល្អនៅលើបណ្តាញសង្គមហ្វេសប៊ុកឡើយ តែនៅពេលនេះអ្នកនាងកំពុងជួបទុក្ខ ខណៈស្វាមីត្រូវចូលសម្រាកព្យាបាលនៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីពិសាស្រាមួយដបមានគ្នា ៣នាក់។ 
តាមរយៈការចែករំលែកសារយ៉ាងវែងអន្លាយនៅរសៀលថ្ងៃនេះពីអាការជំងឺរបស់ស្វាមី និងជាសារដាស់តឿនទៅកាន់មិត្តនៅក្នុងបណ្តាញសង្គម ជាពិសេសបុរសៗដែលចូលចិត្តពិសាគ្រឿងស្រវឹងផងនោះ អ្នកនាងបានលើកឡើងយ៉ាងដូច្នេះថា «ប្ដីរបស់ខ្ញុំមិនមែនជាអ្នកចូលចិត្តផឹក ឬក៏ជាអ្នកផឹកខ្លាំងទេ គាត់យូរៗផឹកម្ដង! ហើយលើកនេះគាត់ផឹកមានគ្នា៣នាក់នៅផ្ទះ ហើយផឹកអស់ស្រា 21ឆ្នាំមួយដប តាមដែលដឹងផឹក៣នាក់មិនច្រើនទេ ហើយពេលមានបញ្ហា មិនស្ថិតលើតិចឬច្រើនទេ តែវាស្ថិតលើសុខភាពមនុស្សម្នាក់ៗខុសៗគ្នាទៅវិញទេ»។
ជាមួយគ្នានេះអ្នកជំនួញអនឡាញរូបនេះ បានបន្តទៀតថា «ដូចប្តីរបស់ខ្ញុំពេលផឹកគឺសុខភាពធម្មតា តែពួកគាត់បញ្ចប់បែកគ្នានៅម៉ោងជាង១១យប់ដើរទៅដល់បន្ទប់ហើយ និងចង់ឱបខ្ញុំ! ខ្ញុំមិនព្រមពីព្រោះមិនចូលចិត្តក្លិនស្រាទេ ហើយគាត់ក៏ចុះមកសម្រាកនៅបន្ទប់ក្រោម។ បន្ទាប់មកខ្ញុំក៏ចុះមកមើលថាគាត់គេងលក់នៅ? ពេលមកដល់ឃើញគាត់គេង និងអង្គុយចាំមើលគាត់ប្រហែល ៥នាទីក៏ទៅហៅគាត់ បែរជាគាត់ស្រែកឮៗតែដូចសំលេងឡុលៗមិនច្បាស់ទេ ខ្ញុំអត់ស្រួលក៏ហៅតាកុងឡាន និងជំនួយការគាត់ដែលមានផ្ទះនៅជិតខាងគ្នាមកជូនទៅមន្ទីពេទ្យ។ ពេលមកដល់មិនទាន់លើកគាត់ចុះពីលើកឡានផង ស្រាប់តែបាត់ស្មារតី ហើយពេលសង្គ្រោះបន្ទាន់បេះដូងគាត់ដើរខ្សោយខ្លាំងណាស់បានតែ៤០ទេ ដែលជាសញ្ញាគ្រោះថ្នាក់ហើយអុកស៊ីសែនក៏ខ្សោយខ្លាំងដែរក្នុងពេលតែមួយសម្ពាធឈាមក៏មានទៀត អ្វីដែលពេទ្យប្រាប់ហើយខ្ញុំបារម្ភ គឺខ្លាចតែស្ទះសរសៃឈាមបេះដូងនិងខួរក្បាល ឬដាច់សសៃឈាមខួរក្បាល»។
ក្នុងន័យនេះ អ្នកនាង សុខ ហេង បានបញ្ជាក់ថា «នេះហើយដែលខ្ញុំចង់ចែករំលែកគឺពេលផឹកវាមិនធ្វើទុក្ខពេលយើងអង្គុយនៅមួយកន្លែង តែដល់ពេលយើងងើបដើរហើយស្រាវាចាប់ផ្ដើមជ្រៀបតាមសសៃឈាមក៏ចាប់ផ្ដើមធ្វើទុក្ខភ្លាមៗតែងម្ដង។ បើជួយមិនទាន់ពេលវេលា គឺមានបញ្ហាធំណាស់ អាចក្លាចទៅជាមនុស្សពិការ ឬឈានដល់ការបាត់បង់អាយុជីវិតតែម្ដង»។
ក្រោមសារចែករំលែកមួយនេះអ្នកនាងក៏បានក្រើនរំលឹកថា បើបងប្អូនជួបទុក្ខ ឬជួបបញ្ហាកុំយកស្រាមកផឹកដើម្បីបំបាត់ទុក្ខ មានតែទុក្ខលើសដើម ជួបបញ្ហាហើយដោះវាទៅទើបប្រសើរ។ ចំណែកឯស្ថានភាពជំងឺរបស់ស្វាមីវិញ អ្នកនាងថា តាំងពីថ្ងៃទី២៨ ខែមេសា រហូតមកដល់ថ្ងៃទី០១ ខែឧសភានេះស្វាមីរបស់អ្នកនាងបានស្រួលខ្លួនធម្មតាវិញហើយ និងអាចចេញទៅផ្ទះនៅល្ងាចនេះទៀតផង៕ 

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក តូ ឡាំ អញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ី៖ លោកជឿជាក់យ៉ាងមុតមាំថា មិត្តភាពវៀតណាម-ចិននឹងបន្តទទួលបានផ្លែផ្កា
អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ចូលខ្លួនទទួលស្គាល់កំហុស ពាក់ព័ន្ធករណីបើកបរបើកបរបញ្ជ្រាស់ទិស
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រដ៏ខ្លាំងក្លាមួយបានវាយប្រហារឆ្នេរសមុទ្រ Sanriku ភាគឦសាននៃប្រទេសជប៉ុន

យោបល់ទាំងអស់ (0)