TNAOT News

· 12-26

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មពិធីបួងសួងសុំសេចក្តីសុខដល់ព្រឹត្តិការណ៍សាទរកម្ពុជា

#ព្រឹត្តិការណ៍ «សាទរកម្ពុជា»# #NEW NEWS# #ឯកឧត្តម ហ៊ុន ម៉ានី# #សង្គម# #ព័ត៌មានសង្គម#

2405

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មពិធីបួងសួងសុំសេចក្តីសុខដល់កម្មវិធីសិល្បៈទស្សនីយភាពចម្រុះ និងក្បួនដង្ហែព្រឹត្តិការណ៍ សាទរកម្ពុជា នៅសួនខាងមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក និងក្រុមការងាររៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា។

ក្នុងពិធីបែបសាសនាខាងលើមានការរៀបចំថ្វាយដង្វាយសំណែនគ្រប់មុខតាមទំនៀមទម្លាប់ដូនតា និងមានការថ្វាយភ្លេងនិងក្រុមរបាំដល់វត្ថុស័ក្តិសិទ្ធដែលឬទ្ធីបារមីខ្លាំងក្លាឱ្យជួយប្រោះព្រំពរជ័យដល់កម្មវិធីសាទរកម្ពុជាឱ្យប្រព្រឹត្តទៅបានជោគជ័យ។

គួរបញ្ជាក់ផងដែរថា ស.ស.យ.ក បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ដើម្បីបង្ហាញពីអត្តសញ្ញាណមោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជា ក្នុងនោះមានកម្មវិធីដ៏គួរឲ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការតុបតែងរចនាលាយឡំក្បាច់បុរាណនិងសហសម័យដ៏ស្រស់ស្អាតជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកថតរូបនៅខាងមុខព្រះបរមរាជវាំង ការលេងល្បែងកំសាន្តដែលអាចនាំអារម្មណ៍លោកអ្នកទៅកាន់ទស្សវត្តរ៍ទី៨០ ការដាក់តាំងស្តង់ម្ហូបខ្មែរ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះពី សិល្បករ សិល្បៈការិនី ជាច្រើនរូប និងការរាប់ថយក្រោយឆ្លងឆ្នាំសកលតាមរយៈការបាញ់កាំជ្រូចផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)