TNAOT News
· ម្សិលមិញ
JB មកកម្ពុជាជាលើកទី៣ ដើម្បីជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ
#វប្បធម៌ខ្មែរ# #NEW NEWS# #JB# #សង្គម# #ព័ត៌មានសង្គម#
2990
ជាងកាត់សក់វ័យក្មេងដ៏ល្បីលើពិភពលោក JB បានវិលត្រលប់មកប្រទេសកម្ពុជាជាថ្មីម្ដងទៀត ក្នុងគោលបំណងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ ក៏ដូចជាទេសចរណ៍កម្ពុជាឲ្យកាន់រីកសុះសាយ តែអ្វីដែលកាន់តែពិសេស និងធ្វើឲ្យមហាជនចាប់អារម្មណ៍ពេញចិត្តនោះ ស្របពេលដែល លោក JB បានចូលរួមក្នុងការងារសប្បុរសធម៌ជួបកុមារតូចៗ លោកតែងតែបង្ហាញពីភាពរួសរាយរាក់ទាក់ ភាពសាមញ្ញា ក្នុងទឹកមុខស្រទន់ ព្រមទាំងកាយវិការទន់ភ្លន់ជាមួយកុមារពិការ មើលទៅហាក់គួរឲ្យគោរពស្រលាញ់ស្ញប់ស្ញែងទៅដល់រូបលោកយ៉ាងខ្លាំង បើទោះជាជាងកាត់សក់រូបនេះមានភាពល្បីកម្រិតណា ក៏លោកមិនតម្លើងឬកឆ្មើងឆ្មៃនោះដែរ បើយើងសង្គេតមើលទៅមុខមាត់របស់ លោក JB វិញ មហាជនខ្លះបានលើកឡើងថារូបលោកពិតជាស្រស់ស្អាតដូចជាកូនខ្មែរដូច្នោះដែរ។
គួររំលឹកដែរថា វត្តមានរបស់ជាងកាត់សក់វ័យក្មេងដ៏ល្បី JB នេះគឺជាលើកទី៣ហើយសម្រាប់ លោក JB មានវត្តមាននៅប្រទេសកម្ពុជា ដោយលើកទីមួយ លោកមកទទួលការងារជា BA និងលើកទី២ លោកចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំ Gumball 3000 លោក JB ក៏ធ្លាប់បង្ហើបថាលោកស្រលាញ់ពេញចិត្តកម្ពុជាយើងពេញៗមាត់ដោយសារតែប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ មានវប្បធម៌ដ៏អស្ចារ្យ និងម្ហូបអាហារឆ្ងាញ់ៗ អ្វីដែលកាន់តែពេញចិត្តនោះលោកបានសរសើរនូវការរៀបចំអាងទឹករបស់សណ្ឋាគារសម្រាប់គាត់ត្រាំទឹកលេងពិតជាស្អាតមាននូវផ្កាឈូកជុំវិញដែលនេះជាលើកទីមួយហើយក្នុងជីវិត លោកពិតជាស្រលាញ់កម្ពុជាខ្លាំងណាស់៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)