TNAOT News

· ម្សិលមិញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តាំផ្ញើសិស្សនិស្សិត ត្រូវពង្រឹងសមត្ថភាព ព្រោះក្នុងសង្គមគេផ្តល់តម្លៃអ្នកចេះដឹង

#NEW NEWS# #ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋមន្រ្តីក្រសួងព័ត៌មាន# #សិស្សនិស្សិត#

3839

នៅក្នុងសង្គមនេះបានផ្តល់តម្លៃដល់អ្នកចេះដឹង ដូច្នេះត្រូវប្រឹងប្រែងសិក្សារៀនសូត្រ កសាងនូវសមត្ថភាពអោយបានរឹងមាំ ហើយប្រកាន់យកអោយបាននូវចំណេះដឹង ខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ព្យាយាមអំណត់ និងភាពស្មោះត្រង់។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ចំនួន ៥៦នាក់ នៅទូទាំងខេត្តក្រចេះ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ទាំងអស់បន្តប្រឹងប្រែងសិក្សារៀនបន្ថែមទៀតនៅសាកលវិទ្យាល័យ ហើយត្រូវជ្រើសនូវឯកទេសដែលត្រូវនឹងឧបនិស្ស័យរបស់ខ្លួន ព្រមជាមួយការសម្រេចចិត្តដោយឈរលើមូលដ្ឋានដែលតម្រូវទៅលើទីផ្សារ តែកុំរង់ចាំទីផ្សារ។



ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា មនុស្សម្នាក់ត្រូវមានធាតុបីសំខាន់ក្នុងខ្លួន «សុខភាព, ចំណេះដឹង, សីលធម៍» ដែលត្រូវប្រកាន់យក ហើយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញកិច្ចការងារឲ្យបានល្អ គឺជាការកែខៃនូវជីវភាព ក៏ដូចជាវាសនា និងលើកទឹកចិត្តដល់សិស្ស និស្សិតទាំងអស់ដែលមកបន្តការសិក្សានៅភ្នំពេញ ត្រូវប្រកាន់នូវគោលការណ៍ឯករាជ្យភាព និងម្ចាស់ការលើខ្លួនឯងអោយច្បាស់លាស់ អប់រំខ្លួនឯងកុំឲ្យធ្វើខុស ព្រោះការសម្រេចចិត្តខុស ត្រឹមតែ ១វិនាទី ទៅប្រើប្រាស់គ្រឿងញៀន ឬបង្កើតបញ្ហាអ្វីមួយខុសច្បាប់ នោះអនាគតនឹងត្រូវមានវិប្បដិសារីផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស