Knongsrok
· 08-08
មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន
#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#
1169
ដើម្បីឱ្យជីវិតកាន់តែប្រសើរ ជួយឱ្យខ្លួនឯងកាន់តែរឹងមាំទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំងសេដ្ឋកិច្ច ធ្វើជាស្ត្រីដែលឯករាជ្យម្នាក់ ស្ត្រីទាំងឡាយ ត្រូវតែយល់ដឹងឃ្លាទាំង ៥ ចំណុចនេះ ទុកក្រើនរំឭកខ្លួនឯង ធ្វើជាស្ត្រីដែលឆ្លាត និងឯករាជ្យ។
១. បើរៀបការ ត្រូវរៀបការជាមួយនឹងមនុស្សដែលមានគោលជំហរឹងមាំ សេដ្ឋកិច្ចល្អ ៖ មនុស្សស្រីមុននឹងអ្នកចង់សម្រេចចិត្តរៀបការ អ្នកត្រូវតែច្បាស់ថា អ្នកមានបង្គោលរឹងមាំដោយខ្លួនឯង សេដ្ឋកិច្ចរបស់អ្នកក៏ល្អដែរ ហើយត្រូវរៀបការជាមួយនឹងមនុស្សដែលមានភាពនឹងន សេដ្ឋកិច្ចល្អ ហិរញ្ញវត្ថុមានលំនឹង កុំខ្លាចគេថា អ្នកមើលឃើញតែលុយ រៀបការព្រោះតែទ្រព្យ សំខាន់ រៀបការហើយមានជីវិតបានល្អប្រសើរ។ អ្នកត្រូវដឹងថា នៅពេលអ្នករៀបការ 90% នៃបញ្ហាជីវិតគូគឺត្រូវដោះស្រាយដោយលុយ។ នៅសល់ 10% ទៀតក៏ជាលុយដែរ។ ក្នុងសេចក្ដីស្រឡាញ់ ការសន្យារបស់បុរស គឺគ្រាន់តែជាពាក្យសម្ដីនិយាយឱ្យល្អស្ដាប់តែប៉ុណ្ណោះ។ ជាការពិតណាស់ ដោយសារតែគាត់ត្រូវតែអមដោយសកម្មភាពជាក់ស្តែង ទើបពាក្យសន្យាមានតម្លៃ។ ការសន្យារវាងមនុស្ស និងមនុស្សគឺជាពាក្យសន្យាមិនស្ថិតស្ថេរនោះឡើយ។ ព្រោះពេលដែលគេប្តូរចិត្ត អ្នកនឹងគ្មានអ្វីទាំងអស់។
២. ស្មោះត្រង់ តែត្រូវមើលលើកាលៈទេសៈ និងមនុស្ស ៖ ជីវិតនេះមិនងាយស្រួលទេ វាពោរពេញដោយអន្ទាក់ ពោរពេញដោយការកុហក។ អ្នកមិនចាំបាច់ធ្វើជាមនុស្សអាក្រក់ទេ ប៉ុន្តែអ្នកត្រូវមានភាពស្មោះត្រង់បន្តិចសម្រាប់ខ្លួនឯង។ អ្នកត្រូវយល់ថា មនុស្សល្អច្រើនតែត្រូវគេបោកប្រើ ត្រូវគេកេងចំណេញ មនុស្សទន់ខ្សោយតែងត្រូវគេធ្វើបាប មនុស្សត្រង់ពេក ច្រើនតែត្រូវគេដៀលថាល្ងង់។ ដូច្នេះហើត្រូវចេះបត់បែនតាមកាលៈទេសៈ រឿងធ្វើអាចបោះចោលក៏បោះទៅ កុំសូវធ្វើដឹងឮច្រើនពេក ចំពោះរឿងខ្លះដែលមិនពាក់ព័ន្ធនឹងយើង មនុស្សដែលដឹងច្រើន ច្រើនតែរងទុក្ខ ចេះដឹងពេកមានតែនាំគ្រោះដាក់ខ្លួន។
៣. រៀនកាត់ចោលឱ្យអស់មិនថារបស់ ឬមនុស្សដែលមិនចាំបាច់ ៖ ស្ត្រីដែលចាស់ទុំពិតប្រាកដបានរៀនព្រលែងចោលរឿង ៣ យ៉ាងដែលមិនចាំបាច់ ៖ សម្លៀកបំពាក់ហួសសម័យ មិត្តមិនស្មោះត្រង់ និងបុរសដែលមិនឱ្យតម្លៃនាង។ ម្យ៉ាងទៀត របស់ដែលគ្មានប្រយោជន៍ និងមិនចាំបាច់ មិនថារបស់នោះថោកប៉ុនណាទេ ដាច់ខាតកុំទិញឱ្យសោះ។ មនុស្សដែលមិនឱ្យតម្លៃអ្នក ទោះអ្នកស្រលាញ់គេប៉ុនណា លះបង់ឱ្យគេច្រើនយ៉ាងណា ក៏គេមិនខ្វល់ពីអ្នកដែរ គេមិនខ្លាចនឹងបាត់បង់អ្នកឡើយ។ អ្នកត្រូវរៀនស្រឡាញ់ខ្លួនឯង រៀនឱ្យតម្លៃខ្លួនឯងចំណាយពេលឱ្យខ្លួនឯងឱ្យបានច្រើន ទុកពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯដើម្បីជួបមនុស្សល្អ។
៤. មនុស្សស្រីត្រូវស្រឡាញ់ខ្លួនឯង កុំលះបង់ឱ្យគេពេក ៖ មនុស្សស្រីមានធម្មជាតិទន់ភ្លន់ ទន់ជ្រាយ ប៉ុន្តែមនុស្សស្រីជាច្រើនបន្ទាប់ពីរៀបការរួច ប្រែក្លាយជារឹងមាំដូចដែកថែប ព្រោះតែស្ថានភាពជីវិតគូ ត្រូវជួបប្រទះ និងរ៉ាប់រងនូវរឿងរ៉ាវជាច្រើន ទើបក្លាយជាទៅមនុស្សស្រីរឹងមាំខ្លាំង។ មនុស្សស្រីភាគច្រើន បន្ទាប់ពីរៀបការ បានក្លាយជាស្ត្រីមេផ្ទះ មិនមានសេរីភាព គ្រប់យ៉ាងធ្វើដើម្បីប្ដី កូន និងគ្រួសារ រហូតដល់ភ្លេចគិតពីខ្លួនឯង។ ចង់ប្រាប់ថា មិនថាអ្នកស្រឡាញ់ប្ដី ស្រឡាញ់កូនប៉ុនណាទេ អ្នកត្រូវតែចេះស្រឡាញ់ និងមើលថែខ្លួនឯងឱ្យល្អផង កុំលះបង់ខ្លាំងពេករហូតដល់បាត់បង់ខ្លួនឯង។ តើអ្នកដឹងទេថា បើអ្នកមិនឱ្យតម្លៃខ្លួនឯង លះបង់អស់ពីខ្លួន ចុងក្រោយអ្នកជាអ្នកដែលរងគ្រោះ និងចាញ់អស់ពីខ្លួន? អ្នកត្រូវមានពេលវេលាសម្រាប់ខ្លួនឯង សិក្សាដើម្បីថែរក្សាផ្លូវចិត្តខ្លួនឯង។ ហើយត្រូវតាំងចិត្តកម្ចាត់មនុស្ស និងរឿងអាក្រក់ដែលខ្ជះខ្ជាយពេលវេលារបស់អ្នកចោលឱ្យអស់។
៥. ស្ត្រីកាន់តែឯករាជ្យ កាន់តែមានតម្លៃ ៖ ស្ត្រីខ្លាំងម្នាក់មិនបណ្តោយឱ្យជីវិតទ្រុឌទ្រោមឡើយ ពួកនាងដឹងពីរបៀបរក្សាតុល្យភាពពេលវេលាសម្រាប់ខ្លួននាង សម្រាប់ការងារផ្ទះ សម្រាប់ការងាររកលុយខាងក្រៅ។ នារីដែលមានរូបរាងស្អាតមិនបង្ហាញពីភាពទាក់ទាញរបស់នាងទេ ប៉ុន្តែថែមទាំងមានវិន័យក្នុងជីវិតទៀតផង។
វិន័យនៃការបរិភោគជួយឱ្យនាងមានសុខភាពល្អ ។ វិន័យក្នុងការសិក្សា ការប្រៀនប្រដៅខ្លួនឯងជួយឱ្យនាងមានចំណេះដឹង និស្ស័យថ្លៃថ្នូរ។ ការប្រៀនប្រដៅខាងផ្លូវចិត្តជួយនាងឱ្យឆ្ពោះទៅមុខបានប្រសើរ មានអាកប្បកិរិយាឆ្លាតវៃក្នុងទំនាក់ទំនង។ លើលោកនេះ គ្មានអ្នកណាមកជួយជម្រុញឱ្យអ្នករឹងមាំ ក៏គ្មានអ្នកណាមកធ្វើជាបង្គោលឱ្យអ្នកផ្អែករហូតដែរ មានតែខ្លួនឯងរឹងមាំដោយខ្លួនឯង ទើបជារឿងល្អ។ ដូច្នេះស្ត្រីគ្រប់វ័យត្រូវតែរៀនស្រឡាញ់ខ្លួនឯង។ អ្នកមិនចាំបាច់ស្រលាញ់ខ្លួនឯងខ្លាំងបំផុតទេ តែត្រូវរៀនស្រលាញ់ខ្លួនឯងឱ្យបានល្អបំផុត។ អ្នកកាន់តែមានភាពថ្លៃថ្នូរ អ្នកកាន់តែស្គាល់តម្លៃខ្លួនឯងកាន់តែច្បាស់ អ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងកាន់តែស្របតាមឆន្ទៈរបស់អ្នក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)