TNAOT News

· 12-23

ចុងឆ្នាំ ២០២៤! លោកស្រី អុឹម សុគន្ធា ប្រកាសដំណឹងល្អកំពុងពរពោះកូនទី៣

#អុឹម សុគន្ធា# #កម្សាន្ត# #DEVELOPING NEWS# #តារាខ្មែរ#

2583

លោកស្រី អុឹម សុគន្ធា អតីតម្ចាស់កម្មវិធី Miss Grand Cambodia និងជាអគ្គនាយកាក្រុមហ៊ុនគ្រឿងសម្អាង HK7 ដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ជាពិសេសអ្នកនិយមតាមដានវិស័យបរវកញ្ញា តាមរយៈលោកស្រីតែងតែខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយក្នុងវិស័យបរវកញ្ញាដោយកាន់តែមានភាពល្បីល្បាញខ្លាំងឡើង ដោយនាពេលថ្មីៗនេះលោកស្រីបានប្រកាសប្រាប់មហាជននូវដំណឹងល្អរបស់ខ្លួន គឺលោកស្រីទទួលបានកាដូរពិសេសចុងឆ្នាំ២០២៤ គឺទទួលបាននូវសមាជិកថ្មីកំពុងពរពោះកូនទី៣ ដែលនេះជាបំណងប្រាថ្នាដ៏ធំមួយសម្រាប់លោកស្រី និងក្រុមគ្រួសារ។

ក្នុងនោះ លោកស្រី អុឹម សុគន្ធា បានបង្ហោះចែកចាយនូវរូបភាពឧបករណ៍ពិនិត្យផ្ទៃពោះអមជាមួយសំណេរទាំងក្ដីរំភើបបែបនេះថា៖ « បំណងប្រាថ្នាទី២មកហើយ សំខាន់កម្មវិធីHK7យប់មិញចប់ភ្លាម ពិនិត្យឃើញភ្លាមម្ម៉ង់fairy gifts របស់Mommyហើយ»។

បន្ទាប់ពីបានឃើញបែបនេះហើយមហាជនក៏ដូចជាមិត្តរួមអាជីពអនឡាញអបអរសាទរសម្ដែងអារម្មណ៍រំភើប ដោយស្វាមីលោកស្រីផ្ទាល់ក៏បានចូលទៅខមិនយ៉ាងផ្អែមល្ហែមទៅកាន់ភរិយាថា៖ « ប្រពន្ធល្អរបស់បង.រំភេីបចិត្តណាស់. កាដូដ៏អស្ចារ្យសំរាប់បងឆ្នាំថ្មី. LOVE U SO MUCH. ចង់បានអីក៏បានដែរ»៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស