BBR

· 08-14

ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ទន្លេលឿង#

10333

អ្នកសារព័ត៌មានទទួលដំណឹងពីគណៈកម្មាធិការប្រព័ន្ធធារាសាស្រ្តទន្លេលឿងនៃក្រសួងធារាសាស្រ្តចិនកាលពីថ្ងៃទី១២ខែសីហាឱ្យដឹងថា លំហូរទឹករយៈពេល៨ម៉ោងក្នុងថ្ងៃដដែល នៅតាមស្ថានីយជលសាស្រ្ត Lijin ដែលជាស្ថានីយជលសាស្រ្តជាតិស្ថិតនៅផ្នែកខាងក្រោមទន្លេលឿង  គឺត្រូវជា១៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ តាមរយៈការអនុវត្តការគ្រប់គ្រងដោយឯកភាពចំនួនបរិមាណទឹកទន្លេលឿង ធ្វើឱ្យសម្រេចបាននូវការមិនដាច់លំហូររយៈពេលទឹក២៥ឆ្នាំជាប់ៗគ្នា។

តាមស្ថិតិនៃគណៈកម្មាធិការប្រព័ន្ធធារាសាស្រ្តទន្លេលឿងបង្ហាញថា រយៈពេល២៥ឆ្នាំកន្លងមក ទន្លេលឿងបានផ្គត់ផ្គង់ទឹកសរុបលើសពី៥៤៣៦០០លានម៉ែត្រគូបចំពោះដៃទន្លេនិងតំបន់ពាក់ព័ន្ធ បានទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារបរិស្ថានអេកូឡូស៊ីតាមបណ្តោយទន្លេ ៕(ប្រភព៖ CRI Online)


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)